Digne ៖ Messi គឺជាកីឡាករល្អបំផុតក្នុងពិភពលោក ប៉ុន្តែខ្ញុំត្រូវតែចាកចេញពី Barcelona

27944
  • Lucas Digne រីករាយនឹងពេលវេលារបស់គាត់ដែលបានធ្វើការជាមួយកីឡាករឆ្នើមបំផុតក្នុងពិភពលោកគឺកីឡាករ Lionel Messi នៅក្លឹប Barcelona ប៉ុន្តែលោកបានសារភាពថាខ្លួនបានស្នើសុំក្លិបយក្សនៃក្របខ័ណ្ឌ Liga មួយនេះដើម្បីអនុញ្ញាតឱ្យរូបគេចូលរួមជាមួយក្លឹប Everton ។

    Related image

    កីឡាករសញ្ជាតិបារាំងរូបនេះបានចំណាយពេល ២ ឆ្នាំនៅក្នុងកីឡាដ្ឋាន Camp Nou បន្ទាប់ពីត្រូវបានទិញពីក្លឹប Paris Saint-Germain កាលពីឆ្នាំ ២០១៦ ។ ជាលទ្ធផលនៅពេលដែលមានឱកាសផ្លាស់ទៅកាន់ប្រទេសអង់គ្លេសនៅក្នុងកិច្ចព្រមព្រៀងតម្លៃ ២២ លានផោន ( ២៩ លានដុល្លារអាមេរិក ) ខ្សែការពារ Digne បានសម្រេចចិត្តបញ្ចប់ឱកាសក្នុងលេងជាមួយនឹង Messi និង មិត្តរួមក្រុមឆ្នើមៗផ្សេងទៀត ។

    Related image

    ខ្សែការពារសញ្ជាតិបារាំងរូបនេះបានប្រាប់ Mirror ថា៖ “ការហ្វឹកហាត់ជាមួយកីឡាករល្អៗ បានធ្វើឱ្យខ្ញុំកាន់តែល្អប្រសើរ ប៉ុន្តែសម្រាប់ខ្ញុំ Messi គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ។ Messi មានទេពកោសល្យពីកំណើតសុទ្ធសាត ។ គាត់មើលឃើញអ្វីគ្រប់យ៉ាងមុនអ្នកណាផ្សេងទៀត ។ អ្នកដឹងពីអ្វីដែលគាត់ចង់ធ្វើ ប៉ុន្ដែអ្នកមិនអាចបញ្ឈប់វាបានទេ ។ អ្នកបិទជើងឆ្វេងរបស់គាត់ គាត់ទៅខាងស្ដាំ ។ អ្នកបិទខាងស្ដាំគាត់ទៅជាមួយឆ្វេងវិញ ។ យើងបានហ្វឹកហាត់ជារៀងរាល់ថ្ងៃអស់រយៈពេលពីរឆ្នាំ ហើយវាពិតជារឿងដ៏ឆ្កួតមួយ ។ ខ្ញុំក៏បានប្រកួតជាមួយគាត់ពីរលើកផងដែរក្នុងជំនួប Barcelona ទល់នឹង Roma ។ តោះនិយាយថាវាគឺជាការប្រកួតដ៏លំបាកមួយ ” ។

    Related image

    Lucas Digne បាននិយាយអំពីការសម្រេចចិត្តរបស់គាត់ក្នុងការផ្ទេរទៅកាន់ក្រុម Everton ផងដែរថា៖ “ពិតណាស់ Barca គឺជាក្លឹបធំបំផុតនៅក្នុងពិភពលោកហើយគ្រប់ៗគ្នាដឹង ។ ប៉ុន្តែខ្ញុំបានមកកាន់ក្រុម Everton ដោយសារតែខ្ញុំមានអារម្មណ៍ថាមានគម្រោងដ៏ល្អមួយនៅទីនេះ ។ ខ្ញុំមានអារម្មណ៍ល្អអំពីក្លឹបដែលខ្ញុំបាននិយាយទៅកាន់ក្លឹប Barcelona ថា សូមអនុញ្ញាតឱ្យខ្ញុំចាកចេញទៅចូលរួមជាមួយក្រុម Everton ព្រោះវាជារឿងល្អបំផុតសម្រាប់ខ្ញុំនិងអាជីពរបស់ខ្ញុំ ។ នៅដើមដំបូងពួកគេមិនចង់លក់ខ្ញុំទេ ។ ប៉ុន្តែនៅពេលដែលគ្រូបង្វឹកលោក Marco Silva បានទូរស័ព្ទមកខ្ញុំ ខ្ញុំមានអារម្មណ៍ល្អ ។ ខ្ញុំដឹងថាខ្ញុំចង់មកលេងនៅ Goodison Park ។ ឥឡូវនេះខ្ញុំនៅទីនេះខ្ញុំចង់ឈ្នះការប្រកួតជាច្រើន ហើយប្រសិនបើវាអាចទៅរួចឈ្នះពានរង្វាន់ផងដែរ “។

    Image result for Digne: Messi the best in the world but I had to get out of Barcelona

    Digne បានបង្ហាញខ្លួនត្រឹមតែ ៣ ប្រកួតប៉ុណ្ណោះសម្រាប់ក្រុម Everton ប៉ុន្តែគាត់បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការលេងឱ្យក្លឹប Everton ដោយបង្ហាញថាគាត់បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹប Liverpool ។ អតីតខ្សែការពាររបស់ក្លឹប PSG រូបនេះបាននិយាយថា៖ “ខ្ញុំអាចប្រាប់អ្នកថាខ្ញុំបាននិយាយថា No ទៅកាន់ Liverpool ពីរដងព្រោះវាជាការពិត ។ អ្នកគាំទ្ររបស់ Everton បានផ្ញើសារជាច្រើនមកខ្ញុំនៅក្នុង Twitter ។ វាជាការចាប់ផ្តើមដ៏ល្អមួយសម្រាប់ខ្ញុំនៅទីនេះ ប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ការពិត ។ ដំបូង Liverpool បានសួរខ្ញុំអំពីពេលដែលខ្ញុំនៅក្មេង ហើយខ្ញុំបានទៅទីក្រុងប៉ារីសពីទីក្រុងលីល ។ លើកទី ២ គឺពេលខ្ញុំទៅលេងនៅក្លឹប Barcelona “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី