លោក Maurizio Sarri ៖ Eden Hazard អាចឈ្នះពានស្បែកជើងមាសនៅរដូវកាលនេះបាន

8665

Eden Hazard បានស៊ុតបញ្ចូលទីចំនួន ៣ គ្រាប់កាលពីថ្ងៃសៅរ៍ដើម្បីជួយឱ្យ Chelsea ផ្តួល Cardiff ក្នុងលទ្ធផល ៤-១ និងកំពុងកាន់កាប់កំពូលតារាងក្នុងក្របខ័ណ្ឌ Premier League បណ្ដោះអាសន្នក្រោយពីមានកំណត់ត្រាដ៏ល្អឥតខ្ចោះដោយបានឈ្នះ ៥ ប្រកួតជាប់ៗគ្នា ។

Related image

គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Maurizio Sarri បានធ្វើការកោតសរសើរទៅលើខ្សែបម្រើប្រយុទ្ធសញ្ជាតិបែលហ្សិកកីឡាករ Hazard យ៉ាងខ្លាំងក្នុងការរកគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងរដូវកាលនេះ ។

Image result for Hazard

កីឡាករវ័យ ២៧ ឆ្នាំរូបនេះបច្ចុប្បន្នជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្របខ័ណ្ឌ Premier League ដែលស៊ុតបញ្ចូលទីបានចំនួន ៥ គ្រាប់ ហើយគាត់បានចូលរួមចំណែកក្នុងការស៊ុតបាល់បញ្ចូលទីទាំងប្រាំបីប្រកួតចុងក្រោយសម្រាប់ក្លិបនិងប្រទេសរបស់គាត់ផងដែរ ។ លោក Sarri ចង់ឲ្យ Hazard បន្ថែមការរកគ្រាប់បាល់បន្ថែមទៀត និងជឿជាក់ថាគាត់អាចឈ្នះស្បែកជើងមាសនៅរដូវកាលនេះបាន ហើយបានជម្រុញឱ្យគាត់ខិតខំធ្វើការស៊ុតបញ្ចូលទីឲ្យច្រើនជាងនេះទ្វេដង ។

Image result for Hazard

លោក Sarri បានឆ្លើយតបនៅពេលសួរថាតើ Hazard អាចក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងលីកនេះដែរឬទេ? លោកបាននិយាយថា៖ “ខ្ញុំបាននិយាយជាមួយ Eden កាលពីម្សិលមិញ ហើយខ្ញុំបានប្រាប់គាត់ថាសម្រាប់គាត់អាចរកគ្រាប់បាល់បាន ៤០ គ្រាប់ ហើយគាត់ត្រូវតែកែលម្អអ្វីមួយ ប៉ុន្តែគាត់អាចធ្វើវាបាន ។ ប្រសិនបើអ្នកបានឃើញការប្រកួតថ្ងៃនេះអ្នកត្រូវតែនិយាយថាមែន”៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី