Kevin De Bruyne ត្រៀមត្រឡប់មកកាន់ទីលានវិញនៅក្នុងជំនួប Manchester derby

46516
  • ខ្សែបម្រើ Kevin De Bruyne កំពុងតែសម្លឹងរកការវិលត្រឡប់មកកាន់ទីលានវិញបន្ទាប់ពីគាត់បានរងរបួសកាលពីថ្ងៃបើកឆាកនៃក្របខ័ណ្ឌ Premier League ដើម្បីត្រៀមខ្លួនលេងនៅក្នុងជំនួប Manchester derby នៅថ្ងៃទី ១១ ខែវិច្ឆិកា នេះបើយោងតាមកាសែត Daily Star បានឲ្យដឹង ។

    Image result for Kevin De Bruyne

    តារាឆ្នើមសញ្ជាតិបែលហ្សិករបស់ក្លឹបមេឃខៀវ Manchester City រូបនេះបានបង្ហាញខ្លួនតែមួយប្រកួតតែប៉ុណ្ណោះនៅរដូវកាលថ្មី ២០១៨-២០១៩ នេះ ដោយសារតែការរងរបួសសរសៃពួរកាលពីខែ សីហា កន្លងទៅនេះ ។

    Related image

    ដើមទងឡើយត្រូវបានគេរំពឹងទុកថានឹងត្រូវត្រឡប់មកកាន់ទីលានវិញនៅចុងខែវិច្ឆិកាឯណោះ ប៉ុន្តែកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិករូបនេះបានខិតខំស្តាររបួសរបស់ខ្លួនឡើងវិញ ដើម្បីត្រៀមជួយក្រុមនៅក្នុងជំនួបដ៏ធំក្នុងទី Manchester នាខែវិច្ឆិការខាងមុខនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី