មាន​រឿង​អ្វី​ ថន តារា​ ចេញ​ចូល​ស្រុក​ខ្មែរ​ម្នាក់ឯងខុសប្លែក​ធម្មតា​?

8407

មួយ​រយៈ​ចុង​ក្រោយ​នេះ​ ថន តារា បាន​​បង្ហាញ​​វត្តមាន​ចេញ​ចូល​​ប្រទេស​កំណើត​​ខ្លួន​ជា​ញឹកញាប់​ ខុសប្លែក​​​ពី​គ្រា​រៀបការ​ដំបូង​​​​ ដែលយូរៗម្តង​ទើប​នាងនិង​ស្វាមី​មក​លេង​​​ស្រុក​ខ្មែរ​ ដើម្បី​សួរ​សុខ​ទុក្ខ​អ្នកមាន​គុណ​​ដែល​រស់​នៅ​រាជធានី​ភ្នំពេញ​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ ការ​បង្ហាញ​វត្តមាន​នៅ​ខ្មែរ​ជា​ញឹកញាប់​​ប៉ុន្មាន​ខែ​ចុង​ក្រោយ​របស់ ថន តារា​ មិន​មាន​វត្តមាន​ស្វាមី​​នាងអម​ដំណើរ​មក​ជាមួយទេ​ ដល់​ថ្នាក់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចោទ​​ជា​សំណួរថា​ “តើ​នាង និង​ស្វាមី​មាន​រឿង​អ្វី​បាន​ជា​មិន​ឃើញ​មក​ជាមួយ​គ្នា​?”។

ទាក់ទង​បញ្ហា​នេះ​សាមី​ខ្លួន​​មិន​អាច​សុំ​ការ​បកស្រាយ​បាន​ទេ ប៉ុន្តែប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បាន​ឲ្យ​ដឹង​ថា ថន តារា ចេញ​ចូល​ស្រុកខ្មែរញឹកញាប់​ គឺ​មក​ថត​​​​រឿង​ និង​កម្មវិធី​​កំប្លែង​មួយ​ចំនួន​​ ហើយ​​នាងបានសម្ដែង​ជា​​តួ​គ្រូ​បង្រៀន​ម្នាក់​​មាន​រូប​រាង​ស្រស់​​សោភា ​ធ្វើ​ឲ្យ​សិស្ស​កំលោះ​ៗ​​នៅ​ក្នុង​ថ្នាក់​ ឃើញ​ហើយ​លង់នឹងសម្រស់​អ្នកគ្រូ។

ប្រភព​ខាង​លើ​អះអាង​ថា​៖​” បង​ ថន តារា និង​ស្វាមី​គាត់​នៅ​ស្រឡាញ់​គ្នា​ដូច​ដើម​ ហើយ​គាត់​មក​ថត​កម្មវិធី​ “បន្ទប់​រៀន​វ៉ល់ៗ​” ជា​ឈុត​កំប្លែង​ខ្លី​ៗ​ហ្នឹង​គឺ​ស្វាមី​គាត់​មិន​បាន​ហាម​ប្រាម​អី​ផង គឺ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​បង​ តារា គាត់​ធ្វើ​​ ធ្វើ​”។ ក្រៅ​ពី​ថត​​​​​ឈុត​ឆាក​កំប្លែង​ខ្លីៗ​​ហើយ​នោះ​ ថន តារា ត្រៀម​​នឹង​បង្ហាញ​​វត្តមាន​ក្នុង​ខ្សែភាពយន្ត​ភាគ​ និង​ខ្នាត​ធំ​មួយ​ចំនួន​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​។

ពាក់​ព័ន្ធ​​រឿង​រ៉ាវ​ខាង​លើ​សាមី​ខ្លួន​​មិន​​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ ព្រោះ​លេខ​ទូរស័ព្ទ​ធ្លាប់​ប្រើ​មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​៕​

ចុចអាន​៖​ព័ត៌មាន​ពាក់​ព័ន្ទ​ ថន តារា

​​​​​​​​​​

 

អត្ថបទ៖ ឆុង ស៊ីណាន

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី