Ronaldo ៖ ពីមុនខ្ញុំពិតជាមានការតានតឹងបន្តិចមែន ប៉ុន្តែឥឡូវខ្ញុំមានអារម្មណ៍ធូរស្រាលហើយ

7444
  • កីឡាករ Cristiano Ronaldo បានអរគុណដល់មិត្តរួមក្រុមរបស់ខ្លួននៅក្នុងក្លឹប Juventus ដែលបានជួយឲ្យគាត់រកគ្រាប់ជាលើកដំបូងចាប់តាំងពីផ្ទេរមកទឹកដីអ៊ីតាលីពីក្លឹប Real Madrid នារដូវក្ដៅនេះ ។

    Image result for Cristiano Ronaldo

    កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានបរាជ័យក្នុងការរកគ្រាប់បាល់បញ្ចូលទីនៅក្នុងក្របខ័ណ្ឌ Serie A ចំនួន ៣ ប្រកួតលើកដំបូងរបស់គាត់ក្រោយពីផ្ទេរពីក្លិប Real Madrid ក្នុងតម្លៃចំនួន ១១២ លានអឺរ៉ូកាលពីខែកក្កដាមុនពេលគាត់បានបំបែកកំណត់របស់គាត់កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ។

    Image result for Cristiano Ronaldo

    Cristiano Ronaldo បានប្រាប់ Mediaset ថា៖ “ខ្ញុំសប្បាយចិត្តណាស់យើងចាប់ផ្តើមបានល្អ ។ Sassuolo ការពារបានយ៉ាងល្អ ប៉ុន្តែយើងបានប្រឹងប្រែងដើម្បីទទួលបានជ័យជំនះ ។ ខ្ញុំពិតជាចង់រកគ្រាប់បាល់បញ្ចូលទីជាលើកដំបូងទាំងនេះហើយខ្ញុំពិតជារីករាយក្នុងការរកគ្រាប់បាល់បញ្ចូលទី ។ នេះគឺជាបាល់ទាត់ហើយអ្វីដែលសំខាន់នោះគឺក្រុមឈ្នះ ។ ជាក់ស្តែងខ្ញុំមានការតានតឹងតិចតួចជាមួយនឹងការពិភាក្សាទាំងអស់របស់ក្រុម Real Madrid និងមិនមានគ្រាប់ ប៉ុន្តែខ្ញុំសូមអរគុណដល់មិត្តរួមក្រុមរបស់ខ្ញុំដែលបានគាំទ្រខ្ញុំ ។ ខ្ញុំដឹងថាខ្ញុំធ្វើបានយ៉ាងល្អហើយវាគ្រាន់តែជាពេលវេលាមួយតែប៉ុណ្ណោះ ខ្ញុំកំពុងសម្របខ្លួនឱ្យល្អទៅនឹងបាល់ទាត់អ៊ីតាលី “។

    Image result for Juventus

    ក្លឹបសេះបង្កង់ Juventus នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ Valencia សម្រាប់ការប្រកួតបើកឆាកក្នុងក្របខ័ណ្ឌ Champions League របស់ពួកគេនៅថ្ងៃពុធនេះ ហើយ Ronaldo កំពុងតែទន្ទឹងរង់ចាំលេងម្តងទៀតក្នុងការប្រកួតមួយដែលគាត់បានឈ្នះចំនួន ៣ ដងជាប់ៗគ្នាក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយជាមួយនឹងក្លិបម៉ាឌ្រីដ ។ ក្លឹប Manchester United និង Young Boys ក៏ស្ថិតក្នុងពូល H ផងដែរ ហើយ Ronaldo បានទទួលស្គាល់ថាកិច្ចការដ៏លំបាកមួយនៅពីមុខក្រុម Juventus ក្នុងការឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនារដូវកាលនេះ ។

    Image result for Juventus

    អតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid រូបនេះបាននិយាយថា៖ “ពានរង្វាន់ Champions League គឺជាការប្រកួតដែលខ្ញុំចូលចិត្ត ។ យើងដឹងថាយើងអាចធ្វើបានល្អ ហើយក្រុម Juventus ត្រូវតែផ្តោតលើការធ្វើឱ្យល្អបំផុត “៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី