ក្រោយលាក់ទុកក្នុងចិត្តរាប់ឆ្នាំ ទីបំផុត Hazard សារភាពថា ខ្លួនពិតជាចូលចិត្ត Arsenal

22355

Eden Hazard បញ្ជាក់ថា គាត់ចូលចិត្តមើលក្រុមជម្រើសជាតិបារាំងលេងជាងគេ ដោយសារតែមានកីឡាករកំពូលៗដូចជា Zidane និង Henry។
កីឡាករបែលហ្ស៊ិករូបនេះនិយាយថា គាត់មានការពិបាកដោយសារតែការទាក់ទងរបស់គាត់ជាមួយ Chelsea ដើម្បីទទួលស្គាល់ការចូលចិត្តរបស់គាត់ចំពោះក្រុម Arsenal ព្រោះតែកីឡាករបារាំងរបស់ពួកគេ។ ខណៈ Hazard បានបង្ហាញថា គាត់សង្ឃឹមថានឹងលេងរយៈពេល ៥-៦ ឆ្នាំទៀត។
ខ្សែបម្រើតម្លៃ ១០០លានអឺរ៉ូ Hazard បានប្រាប់ On the Front Foot ថា៖ “នៅពេលដែលខ្ញុំនៅក្មេងក្រុមដែលខ្ញុំបានមើលច្រើនជាងគេគឺក្រុមជម្រើសជាតិបារាំង។ សម្រាប់ខ្ញុំ កីឡាករដែលខ្ញុំមើលទៅគឺ Zinedine Zidane និង Thierry Henry ហើយវាពិបាកសម្រាប់ខ្ញុំក្នុងការសារភាពដោយសារតែទំនាក់ទំនងរបស់ខ្ញុំជាមួយ Chelsea ប៉ុន្តែខ្ញុំពិតជាចូលចិត្តក្រុម Arsenal នៅពេលនោះណាស់”។
ខ្សែបម្រើវ័យ ៣០ឆ្នាំរូបនេះបន្តទៀតថា៖ “ពួកគេមានកីឡាករដូចជា Robert Pires, Wiltord និង Vieira ដូច្នេះភាគច្រើនគឺកីឡាករបារាំងដែលខ្ញុំធ្វើតាមដាន។ ខ្ញុំគ្រាន់តែសង្ឃឹមថា នឹងលេងបាល់ទាត់បានយូរបំផុត ហើយខ្ញុំតែងតែព្យាយាមរីករាយនឹងខ្លួនឯងនៅលើទីលាន។ ខ្ញុំទើបតែឈានចូលអាយុ ៣០ ឆ្នាំ ដរាបណារាងកាយរបស់ខ្ញុំមានអារម្មណ៍ល្អ សង្ឃឹមថាខ្ញុំអាចបន្តលេងបានយ៉ាងហោចណាស់ ៥ ទៅ ៦ ឆ្នាំទៀត”៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី