Antoine Griezmann ៖ ខ្ញុំមានរួចទៅហើយនៅកម្រិត Lionel Messi និង Cristiano Ronaldo

23169
  • កីឡាករ Antoine Griezmann បានអះអាងថាគាត់កំពុងស្ថិតក្នុងកម្រិតដូចគ្នាជាមួយនឹងកីឡាករ Lionel Messi និង Cristiano Ronaldo នៅពេលគាត់បានកំណត់គោលដៅរបស់គាត់ទៅលើការឈ្នះពានរង្វាន់ Ballon d’Or ទោះជាគាត់សារភាពថាគាត់អាចធ្វើឱ្យប្រសើរឡើងនូវការប្រកួតរបស់គាត់ ។

    Related image

    ខ្សែប្រយុទ្ធបារាំងដែលធ្លាប់ឈ្នះពានរង្វាន់ World Cup ក្នុងពេលថ្មីនេះមិនជាប់ក្នុងបញ្ជីឈ្មោះកីឡាករចំនួនបីនាក់សម្រាប់ពានរង្វាន់ The Best Award របស់ FIFA នោះទេ ខណះដែលអ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី ២៤ ខែ កញ្ញា ខាងមុខនេះ ប៉ុន្តែគាត់នៅតែមានទំនុកចិត្តលើឱកាសរបស់គាត់ក្នុងការជាប់ឈ្មោះជាកីឡាករល្អបំផុតរបស់ពិភពលោកនៅពេលឆ្នាំក្រោយ ។ ផ្ទុយទៅនឹងពានរង្វាន់របស់ FIFA អ្នកឈ្នះរង្វាន់ Ballon d’Or ត្រូវបានកំណត់ដោយការបោះឆ្នោតពីអ្នកសារព័ត៌មានហើយ Griezmann បាននិយាយថាពានរង្វាន់នេះមានកិត្យានុភាពជាងគេ ។

    Image result for Ronaldo, Messi

    ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប AT Madrid រូបនេះបានប្រាប់ថា៖ “ខ្ញុំគិតថា Ballon d’Or មានកិត្យានុភាពនិងប្រវត្តិសាស្ត្រច្រើនណាស់ ។ មានបីខែទៀតនៅសល់ដើម្បីផ្តល់អ្វីៗគ្រប់យ៉ាង ។ វាច្បាស់ណាស់ដែលថាខ្ញុំជាកីឡាករម្នាក់ផ្សេងពីកីឡាករ Cristiano Ronaldo, Messi, Neymar និង Kylian Mbappe ។ ខ្ញុំនៅកំពូលប៉ុន្តែខ្ញុំអាចធ្វើឱ្យប្រសើរឡើង ។ ខ្ញុំស្វែងរកឱ្យបានពេញលេញតាមដែលអាចធ្វើទៅបានខ្ញុំនឹងមិនមានគ្រាប់បាល់ចំនួន ៥០ គ្រាប់នោះទេ តែខ្ញុំកំពុងស្វែងរកការបញ្ចូនបាល់និងជួយក្រុម ។ ខ្ញុំគិតថាខ្ញុំអង្គុយនៅទីកន្លែងដែល Messi និង Cristiano ធ្វើហើយខ្ញុំដឹងថាកីឡាករដទៃទៀតនឹងចូលមកយ៉ាងប្រាកដ។ ខ្ញុំចង់ធ្វើឱ្យប្រសើរឡើង ខ្ញុំចង់ឈ្នះហើយខ្ញុំចង់បន្តលេងតាមរបៀបនេះទៀត “។

    Related image

    Griezmann ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្លិប Barcelona ក្នុងអំឡុងរដូវកាលផ្ទេរនៅរដូវក្តៅនេះ​ប៉ុន្តែលោកបានពន្យល់ថាការសម្រេចចិត្តរបស់លោកក្នុងការលុបចោលការផ្លាស់ប្តូរទៅកាន់កីឡាដ្ឋាន Camp Nou គឺមកពីមិត្តរួមក្រុមនិងគ្រូបង្វឹកលោក Diego Simeone ។

    Related image

    Griezmann បាននិយាយថា៖ “និយាយថាទេចំពោះក្លឹប Barcelona ផ្តល់នូវភាពអស្ចារ្យដល់ក្រុម Atletico លោក Simeone  និងមិត្តរួមក្រុមរបស់ខ្ញុំ ។ ខ្ញុំទុកចិត្តពួកគេហើយយើងជួយគ្នាទៅវិញទៅមកច្រើនណាស់ ។ ខ្ញុំស្នាក់នៅកន្លែងដែលពួកគេផ្តល់ឱ្យខ្ញុំនូវក្ដីស្រឡាញ់បន្ថែមទៀតបើសិនជាខ្ញុំចង់បានប្រាក់ខ្ញុំនឹងទៅប្រទេសចិន ។ វាជាការសម្រេចចិត្តដ៏សំខាន់បំផុតសម្រាប់អនាគតរបស់ខ្ញុំ ។ អ្នកមិនត្រឹមតែសម្លឹងមើលទៅមួយឆ្នាំប៉ុណ្ណោះទេអ្នកត្រូវគិតអំពី ៤ ឬ ៥ ឆ្នាំទៀតដែរវាមិនងាយស្រួលដូចការជ្រើសរើសស្ករគ្រាប់ទេ “។

    Image result for Antoine Griezmann

    ក្លឹប Atletico Madrid បានចាប់ផ្ដើមរដូវកាលថ្មីក្នុងក្របខ័ណ្ឌ La Liga មិនសូវបានល្អនោះទេ ដោយក្នុងរយះពេល ៤ ប្រកួតមកនេះ ឈ្នះបានតែ ១ ប្រកួត ស្មើរ ២ និងចាញ់ ១ ប្រកួត ដោយមាន ៥ ពិន្ទុ នឹងកំពុងឈរនៅលេខ ៨ ឯណោះក្នុងតារាងក្របខ័ណ្ឌ La Liga ខណះការប្រកួតសម្រាប់ក្រុមរបស់ Simeone នៅក្នុងក្របខ័ណ្ឌ Champions League នឹងត្រូវបើកឆាកតទល់ជាមួយក្លឹបខ្លាំងរបស់បារាំង Monaco នៅព្រឹកយប់ថ្ងៃអង្គារស្អែកនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី