Hirving Lozano ៖ វាគឺជាក្តីសុបិន្តរបស់ខ្ញុំក្នុងការផ្ទេរទៅកាន់ក្លឹប FC Barcelona

32236
  • ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិម៉ិកស៊ិកនិងក្លឹប PSV កីឡាករ Hirving Lozano បាននិយាយថាគាត់ត្រូវបានគេប្រាប់ពីការចាប់អារម្មណ៍ពីសំណាក់ក្លឹប FC Barcelona នៅរដូវក្តៅនេះ ហើយគាត់ក៏ចង់ធ្វើការផ្ទេរទៅកាន់ក្របខ័ណ្ឌ La Liga ក្នុងពេលអណាគតផងដែរ ។

    Related image

    មុនពេលការប្រកួតបើកឆាកជាមួយ PSV ក្នុងក្របខ័ណ្ឌ Champions League ជាមួយនឹងក្លិប Barcelona កីឡាករ Lozano បានបង្ហាញពីការឃ្លាំមើលពីក្លិបនៅពេលដែលរូបគេកំពុងតែធំធត់ឡើង ។  Lozano បាននិយាយអំពីផ្ទាំងរូបភាពដែលទាក់ទងនឹងកីឡាបាល់ទាត់ជាច្រើនដែលលោកមាននៅក្នុងបន្ទប់របស់លោកក្នុងនាមជាកុមារម្នាក់ដែលជាអ្នកគ្រាំទ្រដ៏ធំរបស់ក្លឹប Barcelona ។ គាត់កំពុងព្យាយាមធ្វើឱ្យស្ថានភាពបច្ចុប្បន្នរបស់គាត់កាន់តែប្រសើរឡើង ។

    Related image

    កីឡាករសញ្ជាតិម៉ិកស៊ីចកូរូបនេះបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា៖ “ការប្រកួត World Cup គឺល្អសម្រាប់ខ្ញុំ ហើយក្លិបជាច្រើនបានមកជួបខ្ញុំ នោះជាអ្វីដែលល្អសម្រាប់ខ្ញុំ។ ការពិតគឺជាមួយនឹងភ្នាក់ងាររបស់ Barcelona ហើយភ្នាក់ងាររបស់ខ្ញុំបានប្រាប់ខ្ញុំថាវាមានការចាប់អារម្មណ៍ ។ គាត់នឹងមើលឃើញពីជម្រើសដែលមក ។ សម្រាប់ខ្ញុំវាគឺជាក្តីសុបិន្តមួយដើម្បីទៅកាន់ក្លឹបដ៏អស្ចារ្យនេះ បើសិនជាព្រះអនុញ្ញាតឱ្យវានៅថ្ងៃអនាគត ប៉ុន្តែសំខាន់បំផុតរឿងឥឡូវនេះកំពុងតែផ្តោតអារម្មណ៍ជាមួយ PSV ហើយរីករាយជាមួយវាតាមដែលអាចធ្វើទៅបាន “។

    Related image

    Lozano ស៊ុតបញ្ចូលទីបាន ១៧ គ្រាប់ក្នុងចំនួន ២៩ ប្រកួតក្នុងក្របខ័ណ្ឌ Eredivisie ហើយចុងក្រោយបានជួយឲ្យ PSV លើកពានរង្វាន់ផងដែរ និងបានស៊ុតបញ្ចូលទីចំនួន ៤ គ្រាប់នៅក្នុងការប្រកួតទេសចរណ៍មិត្ត ៥ លើក ។ មានកីឡាករម្នាក់ដែលជាខ្សែប្រយុទ្ធគួរឲ្យភ័យខ្លាចបំផុតសម្រាប់កីឡាករ Lozano ក្នុងការប្រកួត UCL យប់នេះផងដែរគឺខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona ដែលអាចនឹងធ្វើឱ្យ PSV បរាជ័យក្នុងការប្រកួតនៅថ្ងៃអង្គារនេះ បើទោះបីជា Lozano បាននិយាយថាក្រុមនេះបានធ្វើការលើបច្ចេកទេសដែលពួកគេសង្ឃឹមថានឹងមានប្រសិទ្ធភាព ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី