Henderson ៖ ការឈានដល់វគ្គផ្តាច់ព្រ័ត្រអាចជម្រុញ Liverpool កាន់តែខ្លាំងនៅ UCL រដូវកាលនេះ

38931
  • ប្រធានក្រុមរបស់ក្លឹបហងក្រហម Liverpool កីឡាករ Jordan Henderson ជឿជាក់ថាការប្រកួតក្របខ័ណ្ឌ Champions League រដូវកាលនេះអាចជម្រុញក្រុមរបស់គាត់មានយុទ្ធនាកាន់តែអស្ចារ្យ ។

    Related image

    ក្រុមរបស់លោក Jurgen Klopp បានឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាល ២០១៧-១៨ មុនពេលទទួលរងការបរាជ័យក្នុងលទ្ធ ៣-១ ក្រោមថ្វីជើងរបស់ក្លឹប Real Madrid នៅក្នុងទីក្រុង Kiev កាលពីខែឧសភាកន្លងទៅនេះ ។ ខណៈរដូវកាលថ្មីក្នុងក្របខ័ណ្ឌ Champions League បានចាប់ផ្តើមយុទ្ធនាការហើយដោយក្រុមរបស់ Jordan Henderson នឹងត្រូវទទួលក្រុមភ្ញៀវ Paris Saint-Germain នៅក្នុងរាត្រីនេះ ។

    Image result for Jordan Henderson

    ប្រធានក្រុមរបស់ហងក្រហមរូបនេះបាននិយាយតាមរយៈ Liverpool Echo ថា៖ “យើងអាចទទួលបានច្រើនពីវាដោយមានទំនុកចិត្តពីការលេងនៅវគ្គផ្តាច់ព្រ័ត្រ ។ ពិតណាស់យើងចង់ធ្វើឲ្យកាន់តែច្រើនថែមទៀតក្នុងឆ្នាំនេះ ប៉ុន្តែយើងអាចប្រើបទពិសោធន៏ក្នុងការប្រកួតធំៗដូចនេះ ។ មេដាយរបស់ខ្ញុំគឺស្ថិតនៅក្នុងការប្រកួតនៅផ្ទះ ។ គ្មាននរណាម្នាក់ចូលចិត្តមេដាយរបស់អ្នកចាញ់នោះទេ ប៉ុន្តែនៅពេលជាមួយគ្នានេះបទពិសោធនៃការឆ្លងកាត់វាល្អសម្រាប់ក្រុម ហើយយើងអាចប្រើវាបន្តទៅក្នុងយុទ្ធនាការនេះ ។ នៅក្នុងវគ្គផ្តាច់ព្រ័ត្រអ្នកត្រូវតែប្រើវាជាការលើកទឹកចិត្តដើម្បីត្រឡប់មកវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយវានឹងមិនមានផលប៉ះពាល់អវិជ្ជមានដល់ក្រុមឡើយ”។

    Image result for Henderson: Run to final can inspire Liverpool in Champions League

    ការចូលរួមក្នុងយុទ្ធនាការ World Cup ជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស Henderson ទើបតែចាប់ផ្តើមលេងឱ្យក្រុម Liverpool បានតែមួយប្រកួតតែប៉ុណ្ណោះនៅរដូវកាលនេះ ។ បើទោះបីជាក្លឹបបានទិញកីឡាករឆ្នើមៗដូចជា Naby Keita និង Fabinho ដើម្បីពង្រឹងតំបន់បម្រើរបស់ Liverpool និងបង្កើនការប្រកួតសម្រាប់តំណែងរបស់គេក៏ដោយក៏ Henderson បាននិយាយថាវាជារឿងរបស់ក្រុមដែលត្រូវការ ។

    Image result for Henderson: Run to final can inspire Liverpool in Champions League

    កីឡាករវ័យ ២៨ ឆ្នាំរូបនេះបាននិយាយទៀតថា៖ “អ្នកចាត់ការបានដឹងពីអ្វីដែលគាត់ត្រូវការដើម្បីពង្រឹងហើយកីឡាករដែលបានចូលលេងបានធ្វើរឿងដ៏អស្ចារ្យយ៉ាងល្អ ។ ខ្ញុំគិតថាវាជារឿងធម្មតានៅក្លិបមួយដូចជាលីវើភូលជាដើមហើយអ្នកតែងតែចង់ចុះហត្ថលេខាលើកីឡាករកំពូលៗ អ្នកមិនអាចនិយាយថាពង្រឹងកម្លាំងគ្រប់តំបន់ទាំងអស់លើកលែងតែទីតាំងរបស់ខ្ញុំនោះទេ ។ យើងមានកីឡាករដែលអាចលេងក្នុងទីតាំងរបស់ខ្ញុំដូចជា Gini Georginio Wijnaldum ដែលគេធ្វើបានយ៉ាងអស្ចារ្យ ។  Fabinho បានចូលមកហើយ Naby បានធ្វើល្អណាស់ ។ នៅពេលជាមួយគ្នានេះដែរយើងបានបាត់បង់កីឡាករ Emre Can ដែលជាកីឡាករដ៏អស្ចារ្យម្នាក់និង Chambo Alex Oxlade-Chamberlain តាមរយៈការរងរបួសហើយ Adam Lallana ក៏អវត្តមានដែរ ប៉ុន្តែសង្ឃឹមថានឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ ។ អ្នកត្រូវការភាពខ្លាំងដើម្បីឈ្នះពានរង្វាន់នោះគឺជាការប្រកួតប្រជែងដែលត្រូវធ្វើបានល្អប្រសើរនិងកែលម្អដើម្បីព្យាយាមជួយឱ្យក្រុមឈ្នះការប្រកួតជាច្រើនតាមដែលអាចធ្វើទៅបាន” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី