បង់ច្រើនម្លេះលោក! ប៉ុន្មានឆ្នាំចុងក្រោយនេះ Messi គឺជាអ្នកជាប់ពន្ធធំបំផុតនៅអេស្ប៉ាញ

32937

តារាឆ្នើម Lionel Messi របស់ក្រុម Barcelona បានបង់ពន្ធច្រើនជាងបុគ្គលដទៃទៀតនៅក្នុងប្រទេសអេស្ប៉ាញក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ នេះបើតាមរបាយការណ៍ El Periodico ។
កីឡាករសញ្ជាតិអាហ្សង់ទីន និងជាម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាលវ័យ ៣៣ឆ្នាំរូបនេះ នឹងចូលរួមវិភាគទានសរុបចំនួន ៣៧០ លានអឺរ៉ូ (៣២៤ លានផោន / ៤៤៨ លានដុល្លារ) ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ ខណៈនៅចុងបញ្ចប់នៃរដូវកាលនេះ ពួកគេកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាជាខ្លាំងថា តើ Messi នឹងបន្តលេងនៅទឹកដី Camp Nou ទៀតឬក៏យ៉ាងណា។
កាលពីពេលថ្មីៗនេះ មានរបាយការណ៍មួយបានទម្លាយឱ្យដឹងថា ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយ Barcelona ខ្សែប្រយុទ្ធជើងចាស់ Messi ទទួលបានប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ៥៥៥លានអឺរ៉ូ។ ក្រោយបែកធ្លាយចំនួនទឹកប្រាក់ដ៏ច្រើនបែបនេះ មានមតិជាច្រើនបានរិះគន់ទៅលើ Messi ថា ដោយសារតែការចំណាយទៅលើរូបគេ ទើបធ្វើឱ្យ Barca ជាប់បំណុលធ្ងន់ធ្ងរបែបនេះ ដោយពួកគេជាប់បំណុលសរុបរហូតដល់ទៅ ១,១៧៣ ពាន់លានអឺរ៉ូឯណោះ៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី