Salah ៖ ខ្ញុំជឿជាក់ថា Liverpool នឹងលើកទាំងពាន UCL និង Premier League នៅរដូវកាលនេះ

37377
  • Mohamed Salah មានសុទិដ្ឋិនិយមយ៉ាងមហិមាអំពីឱកាសរបស់ក្លឹបហងក្រហម Liverpool ក្នុងការឈ្នះពានរង្វាន់នៅរដូវកាលនេះទាំងក្របខ័ណ្ឌ UEFA Champions League និងក្របខ័ណ្ឌ Premier League ។

    Related image

    ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះបានស៊ុតបញ្ចូលទីចំនួន ៤៤ គ្រាប់ឲ្យក្លឹបហងក្រហម Liverpool នៅពេលដែលក្រុមរបស់លោក Jurgen Klopp បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៅក្នុងពានរង្វាន់ក្នុងស្រុក និងបានបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់លំដាប់កំពូលរបស់ទ្វីបអឺរ៉ុបដោយចាញ់ក្រោមថ្វីជើងរបស់ក្លឹប Real Madrid ក្នុងលទ្ធផល ១-៣ ។

    Image result for Mohamed Salah

    ហើយនៅពីមុនការប្រកួតបើកឆាករបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League រដូវកាល ២០១៨-១៩ ដោយចាំទទួលរងចាំក្រុមភ្ញៀវ Paris Saint-Germain នៅក្នុងរាត្រីថ្ងៃអង្គារនេះ អតីតតារាឆ្នើមរបស់ក្លឹប AS Roma ជឿថាពួកគេអាចទទួលបានជោគជ័យក្នុងពានរង្វានទាំងពីរបាន ។

    Related image

    Salah បានប្រាប់ទៅ France Football ថា៖ “កាលពីរដូវកាលមុនយើងបានផ្តួលក្រុម Manchester City បន្ទាប់មក Roma ដែលទើបតែបានផ្តួល Barca ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ។ យើងបានលេងជាមួយក្រុមដែលកំពុងប្រកួតសម្រាប់ពានរង្វាន់ ហើយយើងនៅតែអាចឈានដល់វគ្គផ្តាច់ព្រ័ត្រដូច្នេះយើងអាចធ្វើវាបានម្តងទៀត ។ ខ្ញុំប្រាកដក្នុងចិត្តថាយើងអាចឈ្នះទាំងក្របខ័ណ្ឌ Champions League និង Premier League ខ្ញុំមិនចង់ឱ្យយើងដាក់សម្ពាធលើខ្លួនយើងទេ ប៉ុន្តែយើងអាចធ្វើទៅបាន ។ វាជាការចាប់ឆ្នោតដ៏ល្អជាមួយក្រុមល្អៗដូចជា PSG ដោយពួកគេមានកីឡាករល្អៗមួយចំនួននិងជាក្រុមដ៏អស្ចារ្យមួយ ខ្ញុំកំពុងទន្ទឹងរង់ចាំលេងជាមួយពួកគេ ខ្ញុំទន្ទឹងរង់ចាំការប្រកួតដ៏រីករាយនិងដ៏ខ្លាំងក្លា” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី