
កិច្ចចរចាកិច្ចសន្យាថ្មីរវាងក្លឹបមេឃខៀវ Manchester City និងខ្សែបម្រើ Raheem Sterling ត្រូវបានផ្អាកដំណើរការក្រោយពីចរចាគ្នាមិនត្រូវរ៉ូវគ្នាអំពីប្រាក់ខែ ។
ខ្សែបម្រើរបស់ក្រុមតោកំណាច់អង់គ្លេសកីឡាករ Raheem Sterling ដែលមានកុងត្រារហូតដល់ខែ មិថុនា ឆ្នាំ ២០២០ រូបនេះចង់ក្លាយជាកីឡាករម្នាក់ដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់បំផុតរបស់ក្លឹប ហើយកីឡាករូបនេះចង់បានប្រាក់ឈ្នួលរបស់គាត់ចំនួន ១៧០.០០០ ផោនក្នុងមួយសប្តាហ៍ ( ២២០.០០០ ដុល្លារ ) ។
ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុនមិនយល់ស្របទៅនឹងការស្នើរសុំនេះនោះទេ ហើយទោះបីជាភាគីទាំងពីរមានឆន្ទៈអត់ធ្មត់ក៏ដោយក៏វាអាចបង្ខំឱ្យកីឡាកររូបនេះអាចនឹងចាកចេញក្លឹប Manchester City នៅរដូវរងាខាងមុខនេះ ប្រសិនបើស្ថានភាពនេះមិនអាចដោះស្រាយនោះទេ ៕
ដោយ៖តារា