ក្លឹប AS Roma ត្រៀមដណ្ដើមយក Lucas Vazquez ពីក្លឹប Real Madrid សារជាថ្មី

32012
  • យោងតាមការសែត Don Balon បានឲ្យដឹងថាក្លឹបយក្សរបស់អ៊ីតាលី AS Roma កំពុងតែសង្ឃឹមថាកីឡាករ Lucas Vazquez នឹងចាកចេញពីក្លឹបអធិរាជស Real Madrid នៅខែមករានេះ ។

    Image result for Lucas Vazquez

    ក្រុមយក្សដែលកំពុងប្រកបអាជីពនៅក្នុងក្របខ័ណ្ឌ Serie A មួយនេះធ្លាប់បានកំណត់គោលដៅនាំយក Vazquez ម្ដងរួចទៅហើយ ប៉ុន្តែមិនអាចទាក់ទាញរូបគេឲ្យចាកចេញពីទឹកដីអស្ប៉ាញបាននោះទេ ក្រោយពីការចាកចេញរបស់លោក Zinedine Zidane ។ ចាប់តាំងពីតួនាទីជាកីឡាករបម្រុងរបស់គាត់មិនបានផ្លាស់ប្តូរក្រោមការដឹកនាំរបស់លោក Julen Lopetegui នោះក្លឹប AS  Roma ទំនងជានឹងចូលទៅដណ្ដើមយក Lucas Vazquez ម្តងទៀតក្នុងរដូវរងាខាងមុខនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី