យោងតាមលោក Fabrizio Romano បានឱ្យដឹងថា Isco នឹងព្យាយាមបង្ខំឲ្យខ្លួនចាកចេញពី Real Madrid នៅរដូវក្តៅខាងមុខនេះ។
ថ្លែងប្រាប់ទស្សនាវដ្តី Here We Go Podcast អ្នកកាសែតដ៏ល្បីរបស់អ៊ីតាលីខាងលើបាននិយាយថា Isco មិនសប្បាយចិត្តនៅក្លឹប Real Madrid ទៀតនោះទេ។ លើសពីនេះទៅទៀត ខ្សែបម្រើអន្តរជាតិអេស្ប៉ាញវ័យ ២៨ឆ្នាំរូបនេះ ចង់ចាកចេញពីក្រុមស្ដេចសតាំងពីខែមករាមកម្លេះ ប៉ុន្តែត្រូវគ្រូបង្វឹកលោក Zidane រារាំងមិនឱ្យចាកចេញបង្កាបារម្ភខ្លាចមានកីឡាករដទៃផ្សេងរបួស។
ខណៈដែល Real Madrid មិនចង់ឱ្យកីឡាករវ័យ ២៨ ឆ្នាំរូបនេះខ្ចីជើង ដោយគ្មានការដេញថ្លៃជាអចិន្ត្រៃយ៍សម្រាប់ខ្សែបម្រើប្រយុទ្ធរូបនេះកាលពីខែមុននោះឡើយ ស្របពេល Isco នឹងបញ្ចប់យុទ្ធនាការបច្ចុប្បន្នជាមួយរដ្ឋធានីអេស្ប៉ាញ។ គិតមកដល់ពេលនេះ កីឡាករអេស្ប៉ាញបានលេងត្រឹមតែ ៤៨៧ នាទីប៉ុណ្ណោះនៃការប្រកួតទាំងអស់សម្រាប់ក្រុមរបស់លោក Zidane៕
ដោយ៖ វិទូ