Jordan Henderson ៖ Marco Verratti នឹងត្រូវខកខានក្នុងជំនួបរវាង PSG និង Liverpool

8444
  • ខ្សែបម្រើ Marco Verratti នឹងត្រូវខកខានក្នុងជំនួបដ៏ធំរវាងក្រុម Paris Saint-Germain ក្នុងការប្រកួតជាមួយក្រុម Liverpool ក្នុងក្របខ័ណ្ឌ Champions League ។ នេះបើយោងតាមប្រធានក្រុមហង្សក្រហម Jordan Henderson បាននិយាយ ។

    Image result for Marco Verratti

    Marco Verratti មិនមានឈ្មោះក្នុងបញ្ជីរបស់លោក Thomas Tuchel សម្រាប់ការធ្វើដំណើរទៅកាន់ទឹកដី Anfield នៅថ្ងៃអង្គារនេះទេ ក្រោយពីគាត់ត្រូវបានរងរបួសក្នុងការប្រកួតក្របខ័ណ្ឌ Champions League ចុងក្រោយរបស់ Paris Saint-Germain នៅពេលពួកគេធ្លាក់ចេញពីវគ្គ ១៦ ក្រុមចុងក្រោយក្រោមថ្វីជើងរបស់ក្លឹបអធិរាជស Real Madrid ។

    Image result for Jordan Henderson

    Herterson បាននិយាយថា៖ “ប្រសិនបើ Verratti ខកខាននៅថ្ងៃស្អែកខ្ញុំនឹងនិយាយថាវាគឺជាការខកចិត្តដ៏ធំមួយសម្រាប់ក្រុម PSG ។ ដោយសារតែខ្ញុំធ្លាប់លេងជាមួយគាត់ពីមុនហើយគាត់ជាកីឡាករដ៏ល្អម្នាក់ដែលជាកីឡាករលំដាប់ថ្នាក់ពិភពលោក ។ ដូច្នេះប្រសិនបើពួកគេមិនមានគាត់នៅថ្ងៃស្អែកនោះវានឹងក្លាយទៅជាការខកខានសម្រាប់ពួកគេ “។

    Related image

    គួរបញ្ជាក់ផងដែរថា ការប្រកួតបើកឆាកនៃក្របខ័ណ្ឌ UEFA Champions League នឹងត្រូវចាប់ផ្ដើមនៅយប់ព្រឹកស្អែកនេះ ខណះ ក្លឹបហងក្រហម Liverpool នឹងត្រូវទទួលក្រុមភ្ញៀវមកពីលីគកំពូលបារាំងក្លឹប Paris Saint-Germain នៅកីឡាដ្ឋាន Anfield វេលាម៉ោង ២៖០០ នាទីព្រឹកនេះ​ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី