
លោក Leonardo Jardim បានប្រកាសគាំទ្រដល់កីឡាករ Cristiano Ronaldo នៅក្នុងការប្រជែងដណ្តើមពានរង្វាន់ Ballon d’Or មុនជំនួបរបស់ក្រុម Monaco ជាមួយ Antoine Griezmann និងក្លឹប Atletico Madrid នៅក្នុងក្របខ័ណ្ឌ Champions League ។ ខ្សែប្រយុទ្ធដែលមានវ័យ ៣៣ ឆ្នាំកីឡាករ Ronaldo ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីតារារបស់ក្លឹប AT Madrid កីឡាករ Griezmann និងអតីតមិត្តរួមក្រុមរបស់គេកីឡាករ Luka Modric របស់ក្រុម Real Madrid ។
កីឡាករឆ្នើមទាំងពីររូបនេះបានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការប្រកួត World Cup ដោយកីឡាករ Griezmann ស៊ុតបញ្ចូលទីបានចំនួន ៤ គ្រាប់ដើម្បីជួយឱ្យបារាំងលើកពានរង្វាន់ដែលមានរយះពេល ៤ ឆ្នាំម្ដងនេះដោយបានផ្ដួលក្រុមជម្រើសជាតិក្រូអាតនៅវគ្គផ្តាច់ព្រ័ត្រ ។ ខ្សែការពាររបស់ក្លឹប Monaco កីឡាករ Benjamin Henrichs បាននិយាយថាកីឡាករសញ្ជាតិបារាំងវ័យ ២៧ ឆ្នាំរូបនេះសមនឹងទទួលបានពានរង្វាន់ដ៏អស្ចារ្យនេះបន្ទាប់ពីការបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់គាត់ក្នុងរយៈពេល ១២ ខែកន្លងមកនេះ ។ ប៉ុន្តែអតីតគ្រូបង្វឹករបស់ក្លិប Sporting លោក Jardim ជឿជាក់ថា Ronaldo ដែលបានស៊ុតបញ្ចូលទីជាលើកដំបូងរបស់ខ្លួនឲ្យក្លឹប Juventus កាលពីថ្ងៃអាទិត្យក្នុងជ័យជម្នះ ២-១ លើក្រុម Sassuolo បានិយាយថាគេគួរតែរក្សាម្កុដរបស់គាត់ ។
លោកបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមុនប្រកួតថា៖ “ខ្ញុំចូលចិត្ត Griezmann ណាស់និង Modric ផងដែរ ប៉ុន្តែខ្ញុំគឺជាជនជាតិព័រទុយហ្គាល់នៅពេលខ្ញុំគិតគឺចង់ឲ្យ Ronaldo ឈ្នះ “។
មានកីឡាករ Griezmann, Diego Costa និងអតីតកីឡាករ Monaco កីឡាករ Thomas Lemar ដែលជាបញ្ហាកំពុងប្រឈមមុខនឹងការលំបាកសម្រាប់ក្រុម Monaco មួយដែលមិនសូវមានទំនុកចិត្ត ។ ពួកគេបានប្រមូលបានត្រឹមតែប្រាំពិន្ទុប៉ុណ្ណោះពីការប្រកួតជាច្រើននៅក្នុងក្របខ័ណ្ឌ Ligue 1 ហើយលោក Jardim បានទទួលស្គាល់ថាក្រុមរបស់គាត់ពិតជាមិនសូវខ្លាំងដូចពីមុននោះទេ ។
គ្រូរបស់ក្លឹប Monaco រូបនេះបានមានប្រសាសន៍ទៀតថា៖ “អ្នកដែលស្គាល់កីឡាបាល់ទាត់ដឹងពីគម្រោងរបស់ Monaco ។ វាត្រូវការពេលវេលាតិចតួចដើម្បីឈានដល់កម្រិតល្អ ។ យើងកំពុងធ្វើការដើម្បីផ្លាស់ប្តូរស្ថានភាពដើម្បីរីកចម្រើនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ។ រដូវកាលមុនយើងមិនអាចធ្វើបានល្អទេ ( ក្នុងក្របខ័ណ្ឌ Champions League ) ខ្ញុំសង្ឃឹមថាយើងនឹងទទួលបានជោគជ័យបន្ថែមទៀតនៅឆ្នាំនេះ ។ យើងមានមហិច្ឆតាក្នុងការលេងក្នុងការប្រកួតដ៏ធំបំផុតនិងដើម្បីបញ្ចប់នៅលំដាប់កំពូលនៅក្នុងលីក “។
គួបញ្ជាក់ផងដែរថា គូប្រជែងដទៃទៀតរបស់ក្រុម Monaco ក្នុងពូល A ដ៏ស្វិតស្វាញមានក្លឹប Borussia Dortmund និង Club Brugge ដែលពួកគេទាំងពីនេះនឹងត្រូវជួបគ្នានៅប្រទេសបែលហ្ស៊ិកនៅក្នុងរាត្រីនេះផងដែរ ៕
ដោយ៖តារា