
ក្លិបបិសាចក្រហម Manchester United បានកំពុងធ្វើការពិភាក្សាជាមួយលោក Zinedine Zidane ទាក់ទងទៅនឹងតួនាទីគ្រប់គ្រងនៅឯកីឡាដ្ឋាន Old Trafford នេះបើយោងតាមការចុះផ្សាយរបស់វិបសាយ beIN Sports ។
លោក Jose Mourinho នៅតែជាអ្នកចាត់ការទូទៅនៅឯកីឡាដ្ឋាន Old Trafford នាពេលបច្ចុប្បន្ន ខណះដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងបន្ទាប់ពីដឹកនាំក្រុមចាញ់ជាច្រើនប្រកួតកន្លងមកនេះ ។
អតីតគ្រូបង្វឹករបស់ក្លិប Real Madrid លោក Zidane ត្រូវបានគេចាត់ទុកថាជាអ្នកប្រជែងនាំមុខគេក្នុងការដណ្តើមយកតំណែងគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម ប្រសិនបើជាមានការផ្លាស់ប្តូរណាមួយកើតឡើងរបស់ក្រុមយក្សនៅក្របខ័ណ្ឌ Premier League មួយនេះ ខណះគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះក៏កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់តួនាទីនៅក្លឹបយក្សអង់គ្លេសមួយនេះផងដែរ ៕
ដោយ៖តារា