Lionel Messi ៖ Barcelona មិនគួរពឹងផ្អែកតែលើរូបខ្ញុំតែម្នាក់នោះទេ

9927
  • ខ្សែប្រយុទ្ធ Lionel Messi ដែលជាកីឡាករដ៏សំខាន់ក្នុងការជួយសង្គ្រោះក្លឹប FC Barcelona ជាថ្មីម្តងទៀតនៅចុងសប្តាហ៍នេះ ខណះកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានទទូចថាក្លឹបមិនគួរពឹងផ្អែកតែលើរូបគាត់តែម្នាក់នោះទេ ។

    Image result for Lionel Messi

    នៅក្នុងតង់ទី១ ក្នុងការប្រកួតរវាងក្រុម Barce ជាមួយក្រុម Athletic Bilbao កីឡាកររបស់ក្លឹប Barce មិនអាចរកគ្រាប់ជូនក្រុមបាននោះតែក្រោយពី Messi បានប្ដូចូលនៅតង់ទី២ បានបង្កើតឱកាសជាច្រើននិងបានបញ្ចូនបាល់ឲ្យ Munir ស៊ុតបញ្ចូលទីនៅនាទី ៨៤ ដោយបញ្ចប់ការប្រកួតក្នុងលទ្ធផល ១-១​ ។ ខ្សែប្រយុទ្ធរូបនេះជឿជាក់ថាក្រុមនេះមិនគួរពឹងផ្អែកលើរូបគេតែម្នាក់ឡើយដោយសារតែក្រុមមានគុណភាពគ្រប់គ្រាន់ដើម្បីស្វែងរកជ័យជំនះដោយមិនពឹងផ្អែកលើនណាម្នាក់នោះឡើយ ។

    Image result for Lionel Messi

    យោងតាម Give Me Sport ប្រធានក្រុម Barce រូបនេះបានឱ្យដឹងថា៖ “យើងមានកីឡាករនិងក្រុមដ៏អស្ចារ្យមួយដើម្បីក្លាយជាក្រុមខ្លាំងនិងមិនពឹងផ្អែកលើនរណាម្នាក់នោះទេ ។ នេះគឺជា Barca យើងមានកីឡាករគ្រប់គ្រាន់ដោយមិនអាស្រ័យលើនណាមួយនោះទេ ។ លទ្ធផលទាំងនេះគឺជាការអាម៉ាស់មួយ ប៉ុន្តែយើងត្រូវតែរក្សាភាពស្ងប់ស្ងាត់ព្រោះវានៅមានពេលវេលាជាច្រើនទៀតនៅរដូវកាលនេះ “។

    Related image

    គួបញ្ជាក់ផងដែរថា Lionel Messi បានស៊ុតបញ្ចូលទីបានចំនួន ៨ គ្រាប់និងបញ្ចូនបាល់ឲ្យគេស៊ុតបាល់បញ្ចូលទីចំនួន ៥  ដងក្នុងរយះ ៩ ប្រកួតកន្លងមកសម្រាប់ក្លឹប FC Barcelona នារដូវកាលនេះ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី