
Georgina Rodriguez ដែលជាមិត្តស្រីរបស់ Cristiano Ronaldo បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងរបស់នាងដល់ Ronaldo ចំពោះការបដិសេធការចោទប្រកាន់មកលើខ្សែប្រយុទ្ធរបស់ក្លឹបសេះបង្កង់ Juventus រូបនេះក្នុងករណីរំលោភសេពសន្ថវៈកាលពី ២០០៩ ។
ប្រធានក្រុមព័រទុយហ្គាល់រូបនេះបានជាប់ពាក់ព័ន្ធក្នុងករណីការចាប់រំលោភលើតារាភាពយន្ត Kathryn Mayorga កាលពីឆ្នាំ ២០០៩ ខណះការសែត Der Spiegel កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតក្នុងករណីនេះ ។
ចំពេលមានការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈដែលបានលេចចេញជាលើកដំបូងនៅក្នុងការសែត Der Spiegel មិត្តស្រីរបស់ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹប Juventus នាង Georgina Rodriguez បានបង្ហោះរូបថតរបស់នាងនៅកីឡដ្ឋាន Allianz ជាមួយនឹងសារគ្រាំទ្រនឹងមានភាពជឿជាក់លើមិត្តប្រុសរបស់នាង ។
នាងបានសរសេសថា៖ “អ្នកតែងតែដោះស្រាយឧបសគ្គដែលតែងតែនៅចំពោះមុខអ្នក និងកម្លាំងដើម្បីបង្ហាញពីរបៀបដ៏អស្ចារ្យដែលអ្នកមាន ។ សូមអរគុណអ្នកដែលធ្វើឱ្យយើងរីករាយជាមួយនឹងការប្រកួតនីមួយៗ ។ រឿងជាច្រើនបន្ថែមទៀតនិងកាន់តែល្អប្រសើរ ។ ខ្ញុំស្រឡាញ់អ្នក @cristiano ” ។
Georgina Rodriguez បានទាក់ទងស្នេហាជាមួយ Cristiano Ronaldo តាំងពីចុងឆ្នាំ ២០១៦ មកម្ល៉េះ ។ គូរស្នេហ៍មួយគូរនេះត្រូវបានគេនិយាយថាបានជួបគ្នានៅពេលដែល Georgina កំពុងធ្វើការនៅហាង Gucci មួយកន្លែងនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ ៕
ដោយ៖តារា