ញាក់សាច់! គ្រាន់តែផុសរូបលេងៗម្ដងសោះ Zidane អាចរកលុយបានជិត ២៥ម៉ឺនដុល្លារ

44888

Zinedine Zidane មាន Instagram ដ៏ធំសម្បើមដែលមានមនុស្សតាមដានចំនួន ២៧,៨ លាននាក់ និងមានឥទ្ធិពលធំជាងគេក្នុងចំណោមគ្រូបង្វឹកកំពូលៗនៅក្នុងលោក។
គ្រូ Juventus លោក Andrea Pirlo មានអ្នកតាមចំនួន ៨,៤ លាននាក់ រីឯគ្រូ Atletico Madrid លោក Diego Simeone មានចំនួន ១,៧ នាក់។ ចំណែកឯគ្រូ Manchester City លោក Pep Guardiola ឈរនៅចំណាត់ថ្នាក់ទី ៤ ក្នុងតារាង ជាមួយអ្នកតាមដាន ១,២ លាននាក់ ខណៈលោក Koeman អ្នកចាត់ការ Barcelona មិនទាន់ឈានដល់ ១ លាន Follower នៅឡើយនោះទេ។
យោងតាមចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះរបស់គ្រូបង្វឹក បានឱ្យដឹងថា ជាមួយហ្វេនដ៏ច្រើនលើសលប់របស់លោក Zidane បានន័យថា គាត់អាចរកប្រាក់ពីក្រុមហ៊ុនបានរហូតដល់ចំនួន ២០០.០០០ អឺរ៉ូក្នុងមួយប៉ុស្តិ៍ ប្រសិនបើគាត់បង្ហាញម៉ាកសញ្ជាក្រុមហ៊ុនរបស់ពួកគេរៀងរាល់ការបង្ហោះម្ដងរបស់គាត់។
ជាមួយគ្នានេះ Zidane រីករាយនឹងកិច្ចព្រមព្រៀងឧបត្ថម្ភដែលរកកម្រៃបានច្រើនរួចទៅហើយដូចជា ជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់ Adidas ប៉ុន្តែបណ្តាញសង្គមក៏បានអនុញ្ញាតឱ្យគាត់រកបានប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ពីវីរបុរសក្រុមមាន់គក់បារាំងរូបនេះផងដែរ៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី