Ronaldo ក្លាយជាមនុស្សដំបូងគេលើផែនដី មានអ្នកតាមដានលើបណ្ដាញសង្គម ៥០០លាននាក់

24168

Cristiano Ronaldo ទើបតែទទួលបានអ្នកតាមដានចំនួន ៥០០ លាននាក់ហើយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗចំនួន ៣ គឺ Instagram, Facebook និង Twitter ដែលធ្វើឱ្យគាត់ក្លាយជាមនុស្សដំបូងគេនៅលើពិភពលោកដែលឈានដល់តួលេខដ៏ខ្ពស់មួយនេះ។
ឥឡូវនេះ ខ្សែប្រយុទ្ធជើងចាស់វ័យ ៣៦ឆ្នាំរូបនេះមានអ្នកគាំទ្រច្រើនបំផុតនៅលើភពផែនដី ហើយទទួលបានចំណាត់ថ្នាក់លេខ១ ហើយសម្រាប់អ្នកគាំទ្រគាត់ភាគច្រើននៅលើបណ្តាញសង្គម Instagram បន្ទាប់ពីបានវ៉ាដាច់តារាចម្រៀង Ariana Grande ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
យោងតាមគេហទំព័រ Aphrodite បានបញ្ជាក់ថា គាត់អាចរកចំណូលបានច្រើនជាង ៧ លានអឺរ៉ូក្នុងមួយសប្តាហ៍ និង ៣៧០លានអឺរ៉ូក្នុងមួយឆ្នាំឯណោះ តាមរយៈបណ្តាញសង្គម Instagram ដោយសារតែចំនួនអ្នកគាំទ្ររបស់គាត់មានចំនួនរហូតដល់ ២៦២ លាននាក់។ Ronaldo រកចំណូលបានច្រើនជាង ១៥៩លានអឺរ៉ូច្រើនជាង Neymar និង ២២០លានអឺរ៉ូច្រើនជាង Leo Messi៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី