ប្រធានក្លឹប Barce ៖ ប្រាកដណាស់ថា Messi នឹងចូលនិវត្តន៍នៅ Barca គាត់មិនចង់ចាកចេញទេ

24057
  • ប្រធានក្លឹបអ្នកមានបុណ្យ FC Barcelona លោក Josep Maria Bartomeu រំពឹងថាខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi នឹងស្នាក់នៅទីក្រុង Barcelona រហូតដល់ឆ្នាំ ២០២១ ឬ អាចយូរជាងនេះ ។

    Image result for Josep Maria Bartomeu

    ប្រធានក្លិប Barcelona លោក Josep Maria Bartomeu បានផ្តល់បទសម្ភាសន៍យ៉ាងទូលំទូលាយមួយទៅកាន់កាសែត The Times ដែលលោកបានពិភាក្សាអំពីការមកដល់របស់ខ្សែបម្រើ Paul Pogba និងការវិលត្រលប់ដ៏មានសក្តានុពលរបស់លោក Pep Guardiola ក្នុងការក្លាយជាគ្រូបង្វឹកក្លឹប Barcelona សារជាថ្មី ហើយចុងក្រោយនិយាយអំពីអនាគតរបស់ Lionel Messi ។ ប្រធានក្លឹបរូបនេះនៅតែមានសុទិដ្ឋិនិយមថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះនឹងនៅរហូតដល់ផុតកុងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ជាមួយក្លឹបដែលផុតកំណត់នៅឆ្នាំ ២០២១ ។ លើសពីនេះទៅទៀតលោក Bartomeu សន្យាថានឹងជួយឲ្យម្ចាស់អាវលេខ ១០ រូបនេះឲ្យចូលនិវត្តន៍នៅកីឡដ្ឋាន Camp Nou ផងដែរ ។

    ប្រធានក្លឹប FC Barcelona រូបនេះបាននិយាយថា៖ “ខ្ញុំគិតថាយើងនឹងមានគាត់យូរជាងនេះ ។ គាត់មិនចង់ចាកចេញទេ ។ យើងតែងតែប្រាប់គាត់ថាគាត់អាចជាបុរសសំខាន់បំផុតរបស់ក្លឹប ។ នោះហើយជាគម្រោងរបស់គាត់ផងដែរ ។ គម្រោងរបស់យើងមិនត្រូវលក់កីឡាករល្អបំផុតរបស់យើងទេផ្ទុយទៅវិញដើម្បីនាំកីឡាករថ្មីឱ្យមានទេពកោសល្យដើម្បីទទួលបានជោគជ័យកាន់តែច្រើនក្នុងសកលលោកដើម្បីនាំមកនូវសុភមង្គលដល់អ្នកគាំទ្ររបស់យើង ។ នេះជាអ្វីដែលយើងកំពុងធ្វើ “។

    Image result for Lionel Messi

    Lionel Messi ទំនងជាប្តេជ្ញាបន្តលេងនៅក្លឹប FC Barcelona ជាច្រើនឆ្នាំទៀត ប៉ុន្តែពាក្យចចាមអារ៉ាមមួយចំនួននៅក្នុងសារពត៌មានក្នុងប្រទេសអង់គ្លេសបាននិយាយថា គាត់មានទំនាក់ទំនងជាមួយក្រុមនៅក្នុងក្របខ័ណ្ឌ MLS ដែលជាក្លឹបថ្មីរបស់ David Beckham គឺដែលមានឈ្មោះថា Inter Milan ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី