
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតកម្ដៅសាច់ដុំដក់ស្រង់បច្ចេកទេសលក្ខណៈមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិ ទីម័រខាងកើត ដើម្បីត្រៀមប្រកួតដណ្ដើមពានរង្វាន់ AFF Suzuki Cup ២០១៨ ខាងមុខនេះ ។
ក្រុមជម្រើសជាតិកម្ពុជាបានបញ្ចេញបញ្ជីឈ្មោះកីឡាករទាំង ២៣ នាក់ជាផ្លូវការហើយក្រោមថ្មីការដឹកនាំអ្នកចាត់ថ្មីលោក Keisuke Honda ដែលមានគ្រូបង្វឹកលោក Filex G.Dalmas ដែលត្រៀមប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ ទីម័រខាងកើត នៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ៦:៣០ នាទី ល្ងាច នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។
បញ្ចីឈ្មោះថ្មីនេះក៏មានការផ្លាស់ប្ដូជាច្រើនផងដែរ ដែលមានការកោះហៅកំពូលខ្សែប្រយុទ្ធឆ្នើមដែលមានរហ័សនាម CV11 កីឡាករ ចាន់ វឌ្ឍានាកា ចូលក្រុមជម្រើសជាតិវិញ និងមានការផ្លាស់ប្ដូរកីឡាករជាច្រើនទៀតផងដែរ និងក៏អវត្តមានកីឡាករឆ្នើមៗដូចជាអ្នកចាំទី ស៊ូ យ៉ាទី , អ៊ុំ សេរីរ័ត្ន និង ច្រឹង ពលរដ្ឋ ជាដើមក៏គ្មានឈ្មោះក្នុងបញ្ជីរបស់អ្នកចាត់ការលោក Keisuke Honda នោះឡើយដោយសារមានបញ្ជារបួស ។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង ២៣ នាក់របស់ក្រុមគោព្រៃកម្ពុជា៖
គួរបញ្ជាក់ផងដែរថា ក្រុមគោព្រៃកម្ពុជាស្ថិតនៅក្នុងពូល A ជាមួយក្រុមជម្រើសជាតិ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី វៀតណាម នៃពានរង្វាន់ AFF Suzuki Cup ដែលនឹងត្រូវចាប់ផ្ដើមប្រកួតជាផ្លូវការនៅថ្ងៃទី ៨ ខែ វិច្ឆិការ ឆ្នាំ ២០១៨ ខាងមុខនេះ ៕
ដោយ៖តារា