លោក Allegri ៖ ការសម្រាកនៅក្របខ័ណ្ឌ Champions League គឺល្អបំផុតសម្រាប់ Ronaldo

6593
  • គ្រូបង្វឹកក្លឹបសេះបង្កង់ Juventus លោក Massimiliano Allegri ជឿជាក់ថា Cristiano Ronaldo នឹងទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំងពីការសម្រាករបស់គាត់ក្នុងក្របខ័ណ្ឌ Champions League ។

    Related image

    ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរបស់ក្រុមជម្រើសជាតិព័ទុយហ្គាល់រូបនេះត្រូវទទួលបានកាតក្រហមក្នុងការទាញសក់របស់ខ្សែការពាររបស់ក្លឹប Valencia កីឡាករ Jeison Murillo ក្នុងការប្រកួតនៅក្នុងប្រទេសអេស្បាញកាលពីពីរសប្តាហ៍មុន ។ សហព័ន្ធកីឡាបាល់ទាត់ UEFA បានចេញបម្រាមត្រឹមតែមួយប្រកួតតែប៉ុណ្ណោះសម្រាប់ Ronaldo ក្នុងជំនួបជាមួយក្រុម Young Boys នៅព្រឹកយប់ថ្ងៃអង្គារនេះ ។

    Related image

    លោក Allegri បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ ” Cristiano ត្រូវការសម្រាកពីព្រោះគាត់មានការប្រកួតជាច្រើន ។ កាលពីថ្ងៃសៅរ៍រូបគេបានលេងយ៉ាងល្អជាមួយនឹងការប្រកួតដ៏ល្អបំផុតរបស់គេចាប់តាំងពីបានមកទីនេះ ។ Dybala និង Mandzukic នឹងចូលលេងក្នុងការប្រកួតនៅថ្ងៃស្អែក ។ Bernardeschi អាចលេងបានយ៉ាងល្អនៅតំបន់កណ្ដាល ។ ខ្ញុំត្រូវការសម្រេចចិត្តរបស់គាត់នៅថ្ងៃស្អែក ។ យើងត្រូវតែឈ្នះនៅថ្ងៃស្អែកបើមិនដូច្នេះទេយើងនឹងមិនធ្វើការងារល្អនៃជ័យជម្នះទល់នឹងក្រុម Valencia នោះទេ “។

    Related image

    ក្រុម Juventus នឹងរំពឹងថានឹងទទួលបានបីពិន្ទុពីគូប្រជែងជើងខ្លាំងមកពីប្រទេសស្វីស ខណះការប្រកួតបន្ទាប់របស់ក្រុមយក្សអ៊ីតាលីមួយនេះក្នុងក្របខ័ណ្ឌ Champions League នឹងត្រូវតតាំងនៅលើទឹកដីរបស់ក្រុម Manchester United ។ ខណៈពេលដែលលោក Allegri មិនសូវសប្បាយចិត្តនោះទេពេលគ្មាន Ronaldo ហើយគ្រូបង្វឹករបស់ក្រុម Young Boy លោក Gerardo Seoane បានអះអាងថាគាត់មានការខកចិត្តចំពោះការបាត់បង់កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន ។

    Image result for Gerardo Seoane

    លោក Gerardo Seoane បាននិយាយថា៖ “យើងមានការសោកស្តាយណាស់ដែល Ronaldo នឹងមិនមានវត្តមានដូចដែលយើងចង់លេងជាមួយកីឡាករល្អៗនោះ ។ ពីទិដ្ឋភាពនៃកីឡាបាល់ទាត់វានឹងមិនមានបញ្ហានោះទេនៅពេលដែលក្រុម Juventus នឹងមានកីឡាករដ៏អស្ចារ្យផ្សេងទៀតនៅថ្ងៃស្អែក ហើយវាពិតជាល្អណាស់ក្នុងការឃើញគាត់នៅលើទីលាន” ។

    Related image

    ខ្សែការពារជើងចាស់ Andrea Barzagli នឹងត្រូវជំនួសតំណែងកីឡាករ Giorgio Chiellini ក្នុងតំបន់ការពាររបស់ក្លឹប Juventus ខណៈដែលខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ Sami Khedira ត្រលប់មកពីរបួសសាច់ដុំវិញប៉ុន្តែស្ថិតក្នុងនាមកីឡាករបម្រុង ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី