
ខ្សែប្រយុទ្ធ Daniel Sturridge គឺជាខ្សែប្រយុទ្ធលំដាប់ទី ២ ល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League បើយោងតាមអតីតខ្សែប្រយុទ្ធ Liverpool លោក Danny Murphy បាននិយាយ ។
ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីរកគ្រាប់បាល់ឱ្យក្រុមហងក្រហម Liverpool នៅលើទឹកដីអតីតក្លិប Chelsea របស់គាត់នៅ Stamford Bridge កាលពីថ្ងៃសៅរ៍ និងបានចាប់ផ្តើមរដូវកាលដ៏ខ្លាំងក្លាបើទោះបីជាគាត់មិនសូវស្ថិតនៅក្នុងចិត្តរបស់លោក Jurgen Klopp នៅក្នុងយុទ្ធនាការថ្មីៗក៏ដោយ ។ Sturridge ត្រូវបានខ្ចីជើងទៅលេងនៅក្លឹប West Bromwich Albion កាលពីរដូវកាលមុនដែលគាត់បានស៊ុតបញ្ចូលទីបានចំនួន ៦ គ្រាប់ ប៉ុន្តែរដូវកាលនេះគាត់លេង ៥ ដងហើយស៊ុតបញ្ចូលទី ២ គ្រាប់ ។
លោក Murphy បានប្រាប់ talkSPORT ថា៖ ” Daniel Sturridge សមនឹងទទួលបាននាមជាកីឡាករល្អបំផុតម្នាក់នៅក្នុងក្របខ័ណ្ឌ Premier League ។ គាត់ជាអ្នកបញ្ចប់ទីអាជីពគាត់បានស៊ុតបញ្ចូលទីគ្រប់ប្រភេទនៃគ្រាប់បាល់ហើយអ្វីដែលគាត់ទទួលបានគឺខ្សែប្រយុទ្ធដ៏ទៃទៀតមិនមានជំនឿលើខ្លួនឯងនោះទេ ។ គាត់មានសមត្ថភាពដូច្នេះ ។ គាត់ជាអ្នកឈ្នះការប្រកួតនិងជាកីឡាករដែលមានភាពភ្ញាក់ផ្អើល។ សម្រាប់ខ្ញុំគាត់គឺជាខ្សែប្រយុទ្ធលំដាប់ទី ២ ល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League ។ Gabriel Jesus បានធ្លាក់ទម្រង់បន្តិចហើយអ្នកអាចជជែកដេញដោលជាមួយ Marcus Rashford ប៉ុន្តែគាត់មិនមែនជាអ្នករកគ្រាប់បាល់ស៊ុតបញ្ចូលទីដូច Sturridge នៅក្នុងប្រអប់គ្រោះថ្នាក់នោះទេ ។ ប្រសិនបើ Liverpool អាចរក្សាភាពរឹងមាំរបស់ Sturridge និងធ្វើឱ្យគាត់សប្បាយចិត្តដោយផ្តល់ឱ្យគាត់នូវនាទីច្រើននិងឲ្យគាត់លេងក្នុងនៅក្នុងលីកនិង Cup គាត់អាចមានភាពខុសគ្នា ។ គាត់នឹងទទួលបាន ២០ គ្រាប់នៅក្នុងរដូវកាលនេះប្រសិនបើគាត់ទទួលបានការប្រកួតច្រើន ។ គាត់មាន ៦៧ គ្រាប់ក្នុង ១៤០ ប្រកួតសម្រាប់ក្រុមហង្សក្រហម Liverpool មិនមានខ្សែប្រយុទ្ធជាច្រើនដែលមានកំណត់ត្រាល្អប្រសើរជាងគាត់នោះទេ ហើយគាត់មិនមែនជាជម្រើសដំបូងឡើយ! អ្នកមិនគួរអង្គុយនៅលើកៅអីបម្រុងជាមួយនឹងកំណត់ត្រាដ៏ល្អដូចនេះនោះទេ “។
Liverpool នឹងត្រូវជួបជាមួយក្លឹប Napoli ក្នុងក្របខ័ណ្ឌ Champions League នាព្រឹកយប់ថ្ងៃពុធនេះមុនពេលទទួលក្រុមខ្លាំងមេឃខៀវ Manchester City ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យ ។ គួរបញ្ជាក់ផងដែរថា ក្លឹបមេឃខៀវ Manchester City កំពុងឈរនៅលើកំពូលតារាងក្របខ័ណ្ឌ Premier League ដោយមាន ១៩ ពិន្ទុឈរនៅពីលើក្រុម Liverpool ដែលមាន ១៩ ពិន្ទុដូចគ្នាខុសតែត្រង់គ្រាប់បាល់ស៊ុតបញ្ចូលទី ប៉ុន្តែក្រុមទាំងពីរមានកំណត់ត្រាដ៏ល្អឥតខ្ចោះដូចគ្នាដែលបានឈ្នះ ៦ លើកនិងស្មើ ៧ លើក ៕
ដោយ៖តារា