ស្របពេលវិស័យកីឡានៅកម្ពុជាកំពុងមានសំទុះរីកចំរើនទៅមុខ អត្តពលិកជាច្រើនបានខិតខំហ្វឹកហាត់ និងបញ្ចេញស្នាដៃយ៉ាងច្រើន។
១. ចាន់ វឌ្ឍនាកា៖ គេជាកីឡាករជម្រើសជាតិបាល់ទាត់ដែលលេចធ្លោបំផុត។ វឌ្ឍនាកា ជួយក្រុមដណ្តើមបានជោគជ័យយ៉ាងខ្លាំង តាំងពីស៊ីហ្គេម និង Suzuki Cup។ ឈានដល់ឆ្នាំ២០១៧ គេបានផ្ទេរទៅជប៉ុន ដែលធ្វើអោយប្រជាប្រិយភាពកើនកាន់តែខ្លាំង និងបន្តមកក្លិបរួមតំបន់ Pahang FA នាឆ្នាំ២០១៨នេះ។
២. កែវ រំចង់៖ ថ្វីបើគេបានអវត្តមានពីសង្វៀនយូរ តែការវិលមកវិញរំចង់ននៅតែទទួលបានប្រជាប្រិយភាពខ្លាំង។ អ្នកប្រដាល់ខេត្តបាត់ដំបងរូបនេះ ធ្លាប់ឈ្នះគូរប្រកួតជាច្រើនដូចជានៅបារាំង និងថៃ រួមទាំងជំនួបអន្តរជាតិក្នុងស្រុកស្ទើររាប់ភ្លេច។
៣. កែ ឡេង៖ អ្នកស្រី បានផ្តើមមានឈ្មោះ និងធ្វើអោយមហាជនចាប់អារម្មណ៍ពេលដែលដណ្តើមបានមេដាយមាសប៉េតង់ពិភពលោក។ ក្រោយមក ក៏បន្តសាងជ័យជម្នះយ៉ាងច្រើន និងការពារបាន២ដងផងដែរ។ បច្ចុប្បន្ន អ្នកស្រីបានវិវត្តិខ្លួនជាគ្រូបង្វឹកទៅហើយ។
៤. ស៊ន សៀវម៉ី៖ កីឡាការិនីជម្រើសជាតិតេក្វាន់ដូរូបនេះ ក៏ធ្លាប់ឈ្នះមេដាយមាសពិភពលោកជូនកម្ពុជាផងដែរ។ បន្ថែមលើនេះ នាងក៏ធ្លាប់ជម្រុះបានកៅអីទៅអូឡាំពិក ដោយមិនបាច់សុំ Wild Card ផងដែរ។ ក្រៅពីនេះក៏មានមេដាយស៊ីហ្គេម និងព្រឹត្តិការណ៍ផ្សេងៗ។
៥. ហែម ថុនវិទីនី៖ នាងជាកីឡាការិនីជម្រើសជាតិហែលទឹកកម្ពុជា ដែលតែងតែបបង្ហាញខ្លួនស្ទើរគ្រប់
ការប្រកួតអន្តរជាតិធំៗ។ កន្លងមក ព្រឹត្តិការណ៍អូឡាំពិកនៅរីយ៉ូ ក៏គូស្នេហ៍កីឡាករជម្រើសជាតិបាល់ទាត់ សំអឿន ពិដោរ រូបនេះធ្វើបានយ៉ាងល្អ។
ដោយ៖ តារា