Real Madrid ភ្លាត់ចាញ់ក្រុមមកពីប្រទេសរូស្ស៊ី CSKA Moscow ក្នុងលទ្ធផល ០-១ នៃពានរង្វាន់ UCL

6298
  • ម្ចាស់ជើងឯកក្របខ័ណ្ឌ UEFA Champions league ៣ សម័យកាលជាប់ៗគ្នាក្លឹបអធិរាជស Real Madrid បានភ្លាត់ចាញ់ក្រុមខ្លាំងមកពីលីគកំពូលរូស្សីក្លឹប CSKA Moscow ក្នុងលទ្ធផល ០ ទល់នឹង ១ ក្នុងក្របខ័ណ្ឌពានលំដាប់ទី១ របស់អឺរ៉ុប ។

    ក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid បានធ្វើដំណើរទៅកាន់ប្រទេសរូស្ស៊ីដើម្បីធ្វើការប្រកួតដណ្ដើមពិន្ទុពីក្លឹបយក្សរបស់រូស្ស៊ី CSKA Moscow ក្នុងសប្ដាហ៍ទីពីរនៃពានរង្វាន់ក្របខ័ណ្ឌ Champions League ក្នុងពូល G ។

    Image result for real madrid vs cska moscow

    Real Madrid បានត្រឹមតែខកចិត្តតែប៉ុណ្ណោះនៅក្នុងប្រទេសរុស្ស៊ីដោយកីឡាករដែលខ្ចីជើងពីក្លឹបអង់គ្លេស Everton កីឡាករ Nikola Vlasic ស៊ុតគ្រាប់បាល់ទីមួយនិងក៏ជាគ្រាប់ជ័យជំនះត្រឹមតែនាទី ២ តែប៉ុណ្ណោះជួយឲ្យក្លឹប CSKA Moscow ដណ្ដើមបាន ៣ ពិន្ទុយ៉ាងលំបាកបំផុត ។

    គួរបញ្ជាក់ផងដែរថា ក្លឹប CSKA Moscow កំពុងឈរនៅកំពូលតារាងក្នុងពូល G បណ្ដោះអាសន្នក្រោយពីឈ្នះ Real Madrid យប់មិញដោយមាន ៤ ពិន្ទុ តាមពីក្រោយដោយក្រុម Real Madrid ដែលមាន ៣ ពិន្ទុ ខណះក្លឹប AS Roma ឈរលេខ ៣ មាន ៣ ពិន្ទុស្មើរ Real Madrid ចំណែកក្លឹប Plzen ស្ថិតនៅក្នុងបាតតារាងមាន មួយពិន្ទុ ៕

    តោះទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖

    ដោយ៖តារា

    ប្រភព :
    standard
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី