ក្រោយទប់មិនជាប់ Pogba ផ្លាស់ទៅ R.Madrid ពេលនេះ Man Utd ងាកចង់បាន Valverde វិញ

12661

ក្រុមបិសាចក្រហម Man Utd កំពុងសម្លឹងចុះកុងត្រាលើ Federico Valverde ខណៈដែលក្លិប Real Madrid អាចយក Paul Pogba ទៅជំនួសវិញ នៅរដូវក្តៅនេះ។
បិសាចក្រហមបានតាមដាន Valverde អាយុ ២២ ឆ្នាំជាច្រើនដងមកហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយឥឡូវនេះកំពុងតែបង្កើនចំណាប់អារម្មណ៍របស់ពួកគេទៅលើកីឡាករអន្តរជាតិអ៊ុយរូហ្គាយ។ ហើយបើយោងទៅតាមកាសែត The Sun បានអះអាងថា នេះគឺដោយសារតែពួកគេរំពឹងថា Paul Pogba នឹងចាកចេញពី Old Trafford នារដូវក្តៅ ហើយខ្សែបម្រើវ័យក្មេង Valverde អាចជំនួសកន្លែងតារាបារាំងរូបនេះបាន។
បើតាមប្រភពព័ត៌មាន Talksport បានទម្លាយឱ្យដឹងថា វាអាចមានកិច្ចព្រមព្រៀងដោះដូររវាងកីឡាករ Valverde និង Pogba ផងដែរ ដោយអ្នកចាត់ការ Real Madrid លោក Zinedine Zidane ត្រូវបានគេដឹងថា ជាអ្នកកោតសរសើរជាយូរមកហើយរបស់ Pogba៕ ដោយ៖ តារា

ប្រភព :
Talksport
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី