ធ្វើព្យុះភ្លៀងនៅបារាំងឆ្អែត! កូនសិស្ស Ronaldo ម្នាក់សារភាពថា Juve នៅតែស្ថិតក្នុងបេះដូងខ្ញុំជានិច្ច

24020

តារាខ្ចីជើង Paris Saint-Germain កីឡាករ Moise Kean បានសារភាពថា គាត់នៅតែស្រមៃចង់លេងឱ្យក្លឹប Juventus ដោយប្រកាសថាម្ចាស់ជើងឯក Serie A “នៅតែស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជានិច្ច” ។
Kean បានចាប់ផ្តើមអាជីពរបស់គាត់នៅក្រុមសេះបង្កង់ Juventus កាលពីឆ្នាំ ២០១៦ ហើយបានចំណាយពេល ៣ ឆ្នាំនៅទីក្រុង Turin មុនពេលត្រូវបានទិញដោយក្លិបអង់គ្លេស Everton ក្នុងតម្លៃ ២៨ លានអឺរ៉ុប (២៤ លានផោន / ៣៤ លានដុល្លារ) ។
ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីរូបនេះ កំពុងចាប់ផ្តើមបំពេញសក្តានុពលរបស់ខ្លួននៅឯក្លិប PSG ដោយត្រូវបានក្រុមស្ករគ្រាប់ ដាក់ឱ្យខ្ចីជើងទៅក្រុមយក្សក្របខណ្ឌ Ligue 1 កាលពីខែតុលា។ ប៉ុន្តែគំនិតរបស់គាត់នៅតែរក្សាចង់លេងឱ្យក្រុមចាស់ខ្លួន Juventus ដោយសារតែគាត់មានអំណរគុណចំពោះក្លឹបដែលបានផ្តល់ឱកាសឱ្យគាត់នូវការប្រកួតដំបូង។
បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទីជួយក្រុម PSG ទទួលជ័យជម្នះក្នុងលទ្ធផល ៤-១ លើក្រុម Barcelona ក្នុងក្របខណ្ឌ Champions League កាលពីយប់ថ្ងៃអង្គារ Kean បានប្រាប់ Sport Mediaset ថា៖ “នៅទីក្រុងប៉ារីសខ្ញុំធ្វើបានល្អណាស់ យើងគឺជាក្រុមដ៏អស្ចារ្យ គ្រប់គ្នាបានស្វាគមន៍ខ្ញុំយ៉ាងល្អ បុគ្គលិកបានតាមខ្ញុំរាល់ថ្ងៃដើម្បីធ្វើឱ្យខ្ញុំប្រសើរ ១០០%”។
ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបន្តទៀតថា៖ “ខ្ញុំមិនបានភ្លេចក្រុម Juventus ទេ ពួកគេនឹងស្ថិតនៅក្នុងបេះដូងខ្ញុំជានិច្ច។ វាជាក្រុមដំបូងដែលផ្តល់ឱ្យខ្ញុំនូវការបង្ហាញខ្លួនលើកដំបូង ខ្ញុំនឹងមិនដែលភ្លេចវាទេ។ ខ្ញុំតែងតែមើលការប្រកួតនៅពេលខ្ញុំអាច”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី