ប៉ូលីសទីក្រុង Las Vegas បើកការស៊ើបអង្កេតករណីរំលោភផ្លូវភេទរបស់កីឡាករ Ronaldo

5890
  • តារាភាពយន្ត Kathryn Mayorga អាយុ ៣៤ ឆ្នាំបានចោទប្រកាន់កីឡាករ Cristiano Ronaldo ពីបទរំលោភនាងនៅក្នុងសណ្ឋាគារ Las Vegas កាលពី ៩ ឆ្នាំមុន ។ នាងបានអះអាងថាអតីតខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះបានបង់ប្រាក់ ៣៧៥.០០០ ដុល្លារឲ្យនាងដើម្បីបំភ្លេចឧប្បត្តិហេតុនោះ ប៉ុន្តែមេធាវីរបស់នាងកំពុងធ្វើការស៊ើបអង្កេតលើលទ្ធភាពនៃការដោះស្រាយករណីនេះ ។

    Image result for Cristiano Ronaldo

    ការស៊ើបអង្កេតលើករណីនេះត្រូវបានបោះពុម្ពផ្សាយដោយសារព័ត៌មានអាល្លឺម៉ង់ Spiegel និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយនិងត្រូវបានប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនផ្សេងទៀតយកទៅផ្សព្វផ្សាយបន្ត ។

    ខណៈដែលព័ត៌មានថ្មីត្រូវបានបង្ហាញដោយស្នងការប៉ូលិសក្រុងឡាសវេហ្គាសបានបើកការស៊ើបអង្កេតរបស់ពួកគេឡើងវិញនៅក្នុងការចោទប្រកាន់ពីបទរំលោភផ្លូវភេទរបស់ខ្សែប្រយុទ្ធចំណូលថ្មីរបស់របស់ក្លឹបសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo រូបនេះទៅតារាភាពយន្តរបស់សហរដ្ឋអាមេរិចនាង Kathryn Mayorga កាលពីឆ្នាំ ២០០៩ កន្លងទៅនេះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី