លោក Pochettino ៖ Messi ខិតជិតក្លាយជាកីឡាកររបស់ក្លឹប Espanyol បាត់ទៅហើយកាលពី ២០០៥

28016
  • លោក Mauricio Pochettino គ្រូបង្វឹករបស់ក្លឹប Tottenham Hotspur បាននិយាយថាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ FC Barcelona កីឡាករ Lionel Messi ខិតជាតិផ្លាស់ទៅកាន់ក្លឹប Espanyol បាត់ទៅហើយកាលពីឆ្នាំ ២០០៥ ។

    Related image

    លោក Pochettino បាននិយាយថា៖ “ខ្ញុំបានចាប់ផ្តើមលឺអំពីគាត់នៅពេលខ្ញុំនៅ Espanyol ដែលជាក្មេងតូចម្នាក់ដែលកំពុងលេងនៅសាលាបណ្តុះបណ្តាលនៅទីក្រុងបាសេឡូណា ។ គាត់បានមកដល់ពេលគាត់មានអាយុ ១៣ ឆ្នាំហើយពីអាហ្សង់ទីនទៅកាន់ក្រុម Barcelona ហើយបន្ទាប់មកខ្ញុំបានដឹងថាគាត់មានភាពស្និទ្ធស្នាលជាមួយអេស្ប៉ាញណាស់ ហើយនៅរដូវកាលនោះ Barcelona បានលេងជាមួយ Juventus ក្រោមការដឹកនាំរបស់លោក Fabio Capello នៅក្នុងពានរង្វាន់ Joan Gamper Cup “។

    Image result for Lionel Messi 2005

    គ្រូរបស់ក្លឹបមាន់ខ្នាយមាសរូបនេះបន្តថា៖ “ដោយសារតែគាត់មានភាពអស្ចារ្យនៅក្នុងពាន Joan Gamper លោក Capello បានសរសើរគាត់ក្រោយមកហើយពួកគេបានផ្លាស់ប្តូរការសម្រេចចិត្តហើយបានរក្សាទុក Messi នៅឯក្លឹប Barcelona ។ ដូច្នេះប្រសិនបើអ្នកក្រឡេកមើលទៅក្នុងប្រវត្តិសាស្ត្រវិញប្រហែលជាប្រសិនបើរូបគេមិនបានលេងនៅក្នុងពានរង្វាន់ Joan Gamper នៅពីពេលនោះ ប្រហែលជាថ្ងៃនេះគាត់អាចក្លាយជាតារាធំជាងគេនៅ Espanyol ហើយ Espanyol អាចជាក្លឹប Barcelona ។ យើងនឹងក្លាយជាមិត្តរួមក្រុមហើយប្រហែលជាខ្ញុំនឹងនៅតែនៅអេស្ប៉ាញដើម្បីដឹកនាំគាត់បាត់ទៅហើយ “។

    Image result for Lionel Messi 2005

    គួរបញ្ជាក់ផងដែរថា លោក Mauricio Pochettino នឹងត្រូវដឹកនាំកូនក្រុមរបស់លោកតទល់ជាមួយក្លឹប FC Barcelona របស់កីឡាករ Lionel Messi នៅព្រឹកយប់ថ្ងៃពុធនេះ នៅក្នុងការប្រកួតជុំទី ២ នៃពូល B ក្នុងក្របខ័ណ្ឌ Champions League  រដូវកាល ២០១៨-២០១៩ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី