Tottenham Hotspur បានកំណត់តម្លៃផ្ទេរ ១៥០ លានផោន (២០៨ លានដុល្លារអាមេរិក) សម្រាប់កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ Harry Kane ហើយនឹងមិនពិចារណាការផ្តល់ជូនណាមួយដែលមានតម្លៃទាបជាងថ្លៃសេវាដែលបានកំណត់នេះទេ។ នេះបើយោងតាមសារព័ត៌មាន Daily Mail ។
ក្លឹបបិសាចក្រហម Manchester United និងមេឃខៀវ Manchester City ស្ថិតក្នុងចំណោមក្លឹបដែលត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសវ័យ ២៧ឆ្នាំរូបនេះ។ ស្របពេល Kane ហាក់មិនសប្បាយជាមួយនឹងក្រុមមាន់ខ្នាយមាស Spurs ដែលកាន់តែដុនដាបខ្លាំងឡើងៗក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោក Jose Mourinho។
Harry Kane បានស៊ុតបាល់បញ្ចូលទីចំនួន ១៣ គ្រាប់ក្នុងយុទ្ធនាការនេះ ដែលធ្វើឱ្យរយៈពេល ៧ រដូវជាប់ៗគ្នាជាមួយ Spurs គេរកលើស ២០០គ្រាប់ឯណោះ។ ស្របពេលខ្សែប្រយុទ្ធជួរមុខ Spurs រូបនេះក៏កំពុងតែសំឡឹងឱកាសលេងនៅក្រៅពីអង់គ្លេសផងដែរ ខណៈ Real Madrid ជាទិសដៅឈានមុខគេ៕
ដោយ៖ វិទូ