Chelsea ត្រៀមរួចរាល់ហើយក្នុងការផ្តល់នូវកិច្ចសន្យាថ្មីរយះពេល ១ ឆ្នាំទៀតឱ្យ David Luiz

53139
  • ក្លិបតោខៀវ Chelsea នេះមានបំណងផ្តល់ឱ្យ David Luiz នូវកិច្ចសន្យារយៈពេល ១ ឆ្នាំបន្ថែមទៀត ។ ហើយក្លឹបយក្សរបស់អង់គ្លេសមួយនេះក៏កំពុងតែស្វែងរកខ្សែការពារវ័យក្មេងថ្មីមួយទៀតផងដែរ ខណៈដែល Gary Cahill អាចនឹងចាកចេញនៅខែមករាខាងមុខនេះផងដែរ ។

    Image result for David Luiz

    កិច្ចសន្យារបស់ខ្សែការពារសញ្ជាតិប្រេស៊ីលជាមួយក្រុមតោខៀវ Chelsea នឹងត្រូវផុតកំណត់នៅរដូវក្តៅខាងមុខនេះហើយក្លិបចង់ផ្តល់កិច្ចសន្យាដល់កីឡាករវ័យ ៣១ ឆ្នាំនេះជាមួយនឹងការផ្តល់ជូនកុងត្រាថ្មីរយះពេល ១ ឆ្នាំទៀត ។ ខ្សែការពារកណ្តាលរូបនេះមិនពេញចិត្តនៅក្រោមការដឹកនាំរបស់អ្នកចាត់ការចាស់លោក Conte នោះទេ ប៉ុន្តែកំពុងរីករាយវិញក្រោមការដឹកនាំរបស់លោក Maurizio Sarri ។

    Related image

    ចំណែកឯកីឡាករ Gary Cahill អាចនឹងចាកចេញពីកីឡាដ្ឋាន Stamford Bridge នៅក្នុងខែមករា ហើយ Chelsea មិនចង់បាត់បង់ខ្សែការពារដែលមានបទពិសោធន៍ទាំងពីរនាក់ក្នុងពេលតែមួយនោះទេ ។ លោក Sarri ចង់បន្ថែមខ្សែការពារវ័យក្មេងម្នាក់ទៀតក្នុងបញ្ជីឈ្មោះខ្សែការពាររបស់ក្រុមលោក ប៉ុន្តែមិនទាន់បានចុះហត្ថលេខាលើកិច្ចសន្យាណាមួយនៅឡើយទេ ។

    Related image

    ការចង់ចុះកុងត្រាជាមួយខ្សែការពារថ្មីគឺនៅតែមាននៅក្នុងផែនការរបស់គ្រូបង្វឹកលោក Sarri ប៉ុន្តែការបន្តកិច្ចសន្យាថ្មីជាមួយអតីតខ្សែការពាររបស់ក្លឹប Paris Saint-Germain កីឡាករ David Luiz រូបនេះគឺនៅតែជាអាទិភាពផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី