មានគេព្រមាន Man City ឱ្យបញ្ឈប់បំណងចង់បាន Messi ភ្លាម ប្រយ័ត្នស្ដាយក្រោយទៅ

23687

Manchester City ត្រូវបានគេជំរុញមិនឱ្យចុះហត្ថលេខាលើ Lionel Messi ប្រសិនបើគាត់សម្រេចចិត្តចាកចេញពី Barcelona នៅចុងរដូវកាលនេះ។
កីឡាករអាហ្សង់ទីនត្រូវបានគេនិយាយថា កំពុងពិចារណាលើអនាគតរបស់គាត់ជាមួយនឹងកិច្ចសន្យារបស់គាត់នៅ Nou Camp ដែលនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ Messi នៅតែជាកីឡាករឆ្នើមម្នាក់នៅលើពិភពលោក ប៉ុន្តែហាក់ចាញ់ច្រាបកីឡាករ Kylian Mbappe អាយុ ២២ ឆ្នាំ ខណៈដែលតារា Paris Saint-Germain បានស៊ុតបាល់បញ្ចូលទី Hat-Trick ពេលប៉ះជាមួយក្រុម Barca នៅ Champions League កាលពីពេលថ្មីៗនេះ។
ការធ្លាក់ចុះរបស់ក្រុមកាតាឡានក្នុងរយៈពេលពីររដូវកាលកន្លងមក រួមទាំងបញ្ហាហិរញ្ញវត្ថុរបស់ក្លឹបដ៏ធ្ងន់ធ្ងរ បានធ្វើឱ្យអនាគតរបស់ Messi ស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយមានរបាយការណ៍ជាច្រើនបានឱ្យដឹងថា មានតែក្លិបយក្សពីរប៉ុណ្ណោះចង់បានខ្សែប្រយុទ្ធជើងចាស់រូបនេះ ដោយរួមមាន Man City និង PSG ។ ប៉ុន្តែលោក Simon Jordan ដែលជាម្ចាស់ក្លិប Crystal Palace បាននិយាយថា គាត់នឹងខ្ជះខ្ជាយលុយសម្រាប់ Man City ដោយអះអាងថា លោក Pep Guardiola មិនត្រូវការ Messi នោះទេ។
លោក Jordan បានប្រាប់អ្នកសារព័ត៌មាន JimSP ថា៖ “ខ្ញុំមិនបានឃើញ Lionel Messi នៅអាយុ ៣៣ ឆ្នាំដែលកំពុងមកកាន់ Manchester City នោះទេ ហើយក្លឹបបែរព្យាយាមទទួលបន្ទុកនូវអ្វីដែលអាចជាប្រាក់ខែជិត ៥០ លានផោនក្នុងមួយឆ្នាំ” ។
លោកបានលើកឡើងទៀតថា៖ “ខ្ញុំគិតថាវាពិតជាអស្ចារ្យសម្រាប់អ្នកគាំទ្រ Hibernian នៅពេលដែលលោក George Best មក ប៉ុន្តែទីបំផុតអ្វីដែលអ្នកទទួលបានគឺខកចិត្ត។ ខ្ញុំមិនមែនមិនគោរពពីការប្រៀបធៀប George Best នៅក្នុងដំណាក់កាលនៃអាជីពរបស់គាត់ទៅនឹង Lionel Messi ទេ ប៉ុន្តែខ្ញុំមិនបានឃើញ Man City ជាមួយនឹងវិធីដែលលោក Pep Guardiola បានកសាងពួកគេឡើងវិញទេ។ ខ្ញុំមិនដឹងថាហេតុអ្វីបានជា Man City ត្រូវការ Lionel Messi ទេ។ Pep Guardiola បានកសាង Man City ឡើងវិញ ពីអ្វីដែលមនុស្សគិតថា គឺជាគ្រោងឆ្អឹងរបស់ក្រុមមួយកាលពីឆ្នាំមុន។ ខ្ញុំមិនបានឃើញក្រៅពីចិត្តគំនិត Harlem Globetrotter (ក្រុមបាល់បោះ) ហេតុអ្វីពួកគេត្រូវការ Messi ទេ!”៕ ដោយ៖ វិទូ

ប្រភព :
Talksport
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី