ហាក់គ្មានតម្លៃនៅ Liverpool តារាជប៉ុន Minamino ចង់ទៅលេងឱ្យក្លិបយក្សអេស្ប៉ាញមួយនេះវិញ

38487

ខ្សែប្រយុទ្ធជប៉ុន Takumi Minamino អាចនឹងផ្លាស់ទៅកាន់ក្លិបយក្សអេស្ប៉ាញ នារដូវកាលក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់វែបសាយកីឡាបាល់ទាត់ដ៏ល្បី Goal។
កង្វះពេលវេលាលេងរបស់ Takumi Minamino នៅក្នុងក្រុមហង្សក្រហម Liverpool ត្រូវបានលោក Jurgen Klopp បានដាក់ឱ្យក្លិបរួមលីគ Southampton ខ្ចីជើងកាលពីខែមករារហូតដល់បញ្ចប់រដូវកាលនេះ។ ក្រោយពីហាក់ពិបាកប្រជែងតំណែងជម្រើសដំបូងនៅលើទឹកដីអង់គ្លេស ធ្វើឱ្យជើងឯកពានលំដាប់ទី២ អឺរ៉ុប Europa League ក្លិប Sevilla ពិចារណាលើការនាំយកអតីតកីឡាករ Red Bull Salzburg រូបនេះទៅពង្រឹងក្រុមខ្លួន។
ប្រភព Fichajes បានរាយការណ៍ថា ក្រុមកំពុងឈរនៅចំណាត់ថ្នាក់ទី៤ ក្នុងតារាងលីគកំពូលអេស្ប៉ាញ LaLiga មួយនេះកំពុងពិចារណាលើការផ្លាស់ប្តូររដូវក្តៅសម្រាប់ខ្សែប្រយុទ្ធអន្តរជាតិជប៉ុនវ័យ ២៦ឆ្នាំរូបនេះ ហើយការផ្លាស់ប្តូរមានភាគរយខ្ពស់នឹងអាចកើតមានឡើង បើទោះបីជា Minamino ចង់ប្រកបអាជីពនៅលើទឹកដីអង់គ្លេសជាងយ៉ាងណាក្ដី។
Takumi Minamino ត្រូវបានក្លិប Liverpool នាំយកពីក្រុមអូទ្រីស RB Salzburg កាលពីឆ្នាំ២០២០ ក្នុងតម្លៃផ្ទេរជិត ៨លានផោន ដោយបង្ហាញខ្លួនបានត្រឹមចំនួន ៣១ប្រកួត រកបាន ៤គ្រាប់ប៉ុណ្ណោះ ភាគច្រើនលេងក្នុងនាមជាកីឡាករបម្រុង និងក៏ជាចំណែកការគ្រងតំណែងជើង Premier League របស់ហង្សក្រហមកាលពីរដូវកាលមុនផងដែរ៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី