សង្ហារ! សេដ្ឋីវ័យ ២៣ឆ្នាំម្នាក់ ទិញក្លិបយក្សមួយនៅអង់គ្លេស កក្រើកអស់ក្នុងពិភពបាល់ទាត់

39819

Kyril Louis-Dreyfus បានក្លាយជាម្ចាស់ក្លឹបក្មេងជាងគេក្នុងពិភពបាល់ទាត់អង់គ្លេស បន្ទាប់ពីចូលកាន់កាប់ Sunderland នៅអាយុ ២៣ ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ការសែត Marca។
ក្រុមនៃក្របខណ្ឌ EFL League One (លីគលំដាក់ទី៣ អង់គ្លេស) ពីមុនត្រូវបានគ្រប់គ្រងដោយលោក Stewart Donald ដែលឥឡូវនេះនឹងក្លាយជាម្ចាស់ភាគហ៊ុនភាគតិចវិញ ខណៈដែលក្រុមមានរហ្ស័សនាមថាឆ្មាខ្មៅ កំពុងព្យាយាមវិលត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញ។
លោក Donald និយាយក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយក្រុមឆ្មាខ្មៅ Sunderland ថា៖ “ការប្តេជ្ញាចិត្ត កាយវិការ និងសេចក្តីស្មោះត្រង់របស់ Kyril បានបញ្ចុះបញ្ចូលយើងឱ្យទទួលយកសំណើរបស់គាត់។ ចក្ខុវិស័យនិងបំណងប្រាថ្នារបស់គាត់ក្នុងការនាំយកភាពជោគជ័យត្រលប់មក Sunderland គឺឃើញច្បាស់តាំងពីដំបូង ហើយការដេញថ្លៃរបស់គាត់គឺជាអ្វីដែលយើងមានអារម្មណ៍ថា ផ្តល់ឱ្យក្លឹបនូវឱកាសដ៏ល្អបំផុតនៃភាពជោគជ័យ និងនិរន្តរភាពរយៈពេលវែង”។
គួរជម្រាបជូនថា សេដ្ឋីវ័យក្មេងលោក Louis-Dreyfus គឺជាកូនប្រុសបង្កើតរបស់លោក Robert Louis-Dreyfus ដែលជាអតីតនាយកប្រតិបត្តិនៅក្រុមហ៊ុន Adidas និងជាអតីតម្ចាស់ក្រុមយក្សនៅក្របខណ្ឌ Ligue 1 ក្លិប Marseille៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី