
លោក Niko Kovac បាននិយាយថា អ្វីគ្រប់យ៉ាងអាចជាការងាយស្រួលបន្តិចសម្រាប់ក្រុម Bayern Munich កាលពីលើកមុនបន្ទាប់ពីការលេងមិនឈ្នះរបស់ក្រុមយក្សហូឡង់ Ajax នៅក្នុងក្របខ័ណ្ឌ Champions League កាលពីយប់មិញនេះ ។
ការស៊ុតបញ្ចូលទីបើកឆាកដំបូងរបស់កីឡាករ Mats Hummels ត្រូវបានខកចិត្តវិញដោយកីឡាករ Mazraoui ស៊ុតតបតមួយគ្រាប់វិញ ខណៈក្រុម Bayern បានត្រឹមតែស្មើគ្នា ១-១ ជាមួយក្រុមភ្ញៀវមកពីលីគកំពូលហូឡង់កាលពីយប់មិញនេះ ។ ក្រុមម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Bundesliga ក្លឹប Bayern Munich មិនទាន់ស្វែងរកជ័យជំនះបាននៅឡើយទេ បន្ទាប់ពីមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេតាមរយះ ៣ ប្រកួតកន្លងមកនេះ ។
លោក Kovac បានប្រាប់ដល់ Sky Germany អំពីការធ្លាក់ចុះនៃក្រុម Bayern ថា៖ “គ្មាននរណាម្នាក់រំពឹងទុកនោះទេ ប៉ុន្តែនោះជាបាល់ទាត់ ។ នៅពេលអ្នកដួលអ្នកតែងតែមានឱកាសដើម្បីក្រោកឈរ ។ ប្រហែលជាអ្វីៗគ្រប់យ៉ាងមានភាពងាយស្រួលបន្តិច ហើយឥឡូវនេះយើងត្រូវតែដណ្តើមជ័យជំនះរបស់យើងមកវិញ ខ្ញុំដឹងពីអ្វីដែលធ្វើឱ្យយើងមិនបានឈ្នះបីប្រកួតហើយយើងត្រូវតែផ្តោតទៅលើចំណុចសំខាន់ជាថ្មីម្តងទៀត ។ ឥឡូវនេះយើងត្រូវតែបង្ហាញមុខដែលបានធ្វើឱ្យយើងល្អនៅក្នុងការប្រកួត ៧ លើកដំបូង “។
លោក Kovac បានបន្តនិយាយថា៖ “នោះមិនមែនជាការប្រកួតដ៏ល្អមួយរបស់យើងឡើយ ។ យើងបានធ្វើយ៉ាងល្អក្នុង ១៥ នាទីដំបូង ។ បន្ទាប់មកយើងលេងមិនប្រុងប្រយ័ត្ន ហើយយើងមានឱកាសតិចតួចណាស់នៅតង់ទីពីរ ។ យើងលេងបាល់ដោយគ្មានសំណាង ហើយយើងចង់បានច្រើនពេក លឿនពេក ហើយជាលទ្ធផលអ្នកបង្កើតឱកាសឲ្យគូប្រជែងនិងបាត់បង់ទំនុកចិត្តហើយនោះជាចំណុចឈ្នះសម្រាប់យើងនៅទីបញ្ចប់ហើយអ្នកត្រូវតែមើលឃើញបែបនោះ “។
Thomas Muller តារាឆ្នើមរបស់ក្រុម Bayern បាននិយាយផងដែរថា៖ “យើងពិតជាមានដំណាក់កាលល្អប្រសើរជាងនេះនៅរដូវកាលនេះ ។ របៀបនៃការលេងរបស់យើងគឺត្រូវការភាពប្រសើរឡើង ។ យើងត្រូវតែធ្វើការសម្របសម្រួលអ្វីដែលមិនអាចជួយយើងបាន ។ យើងត្រូវតែតម្រៀបប្រព័ន្ធលេងនិងជួសជុលអ្វីៗគ្រប់យ៉ាងនៅថ្ងៃសៅរ៍ ។ នៅក្នុងបាល់ទាត់អ្នកត្រូវសម្លឹងមើលទៅមុខជានិច្ច “៕
ដោយ៖តារា