Rivaldo ជឿជាក់ថា Messi ប្រហែលជាកំពុងស្រមើស្រមៃអំពីការចូលរួមជាមួយ PSG

11255

Rivaldo បាននិយាយថា កីឡាករ Lionel Messi ប្រហែលជាកំពុងគិតអំពីការចូលរួមជាមួយ Paris Saint-Germain ដោយនិយាយថា “កីឡាករអស្ចារ្យគ្រប់ពេលអាចបង្ហាញខ្លួននៅ Champions League ចុងក្រោយនៅ Camp Nou” ។
កីឡាករអាហ្សង់ទីននឹងត្រូវផុតកិច្ចសន្យានៅចុងរដូវកាលនេះ ហើយគាត់អាចនឹងចាកចេញជាមួយភាពឈឺចាប់បំផុត បន្ទាប់ពីបរាជ័យ ៤-១ ក្រោមស្នាដៃក្រុម Paris Saint-Germain ក្នុងជើងទី ១ នៃការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ខណៈជើងទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែមីនា។
Kylian Mbappe បានលេចធ្លោយ៉ាងខ្លាំងនៅក្នុងការប្រកួតនោះ ជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យ ៣គ្រាប់ម្នាក់ឯង បន្ទាប់ពី Messi បានបើកការរកគ្រាប់មុនពីបាល់ពិន័យ ១១ម៉ែត្រ ហើយ Rivaldo ជឿជាក់ថា ម្ចាស់ពានរង្វាន់ Ballon D’or ចំនួន ៦ សម័យកាលរូបនេះប្រហែលកំពុងរឿងផ្ទេរទៅ PSG។
វិរបុរស Barca និងប្រេស៊ីលលោក Rivaldo បានប្រាប់ Betfair ថា៖ “នេះប្រហែលជាការប្រកួតចុងក្រោយរបស់ Lionel Messi សម្រាប់ Barcelona នៅ Camp Nou នៅ Champions League ។ ផ្អែកលើគុណភាពបង្ហាញរបស់ PSG ខ្ញុំប្រាកដថា គាត់អាចនឹងកំពុងគិតចង់ចូលរួមជាមួយពួកគេ”។
លោកបន្តទៀតថា៖ “ខ្ញុំចង់ឲ្យ Messi ស្នាក់នៅ Barcelona ប៉ុន្តែខ្ញុំយល់ពីមូលហេតុដែលគាត់ចង់ចាកចេញនៅពេលនេះ នៅពេលដែលក្លឹបមិនធានាគាត់នូវឱកាសល្អក្នុងការប្រជែងដណ្តើមជើងឯកសំខាន់ៗ។ គាត់មិនអាចរក្សាការទទួលខុសត្រូវសម្រាប់ក្រុមដោយខ្លួនឯងបានទេ។ កាលពីរដូវក្តៅមុន គាត់បានឃើញ Luis Suarez ចាកចេញនៅក្នុងការផ្ទេរដែលមិនអាចយល់បាន ដែលធ្វើឱ្យ Atletico Madrid កាន់តែខ្លាំង។ ខ្ញុំជឿជាក់ថា គាត់នឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ”៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី