Paris Saint-Germain ត្រៀមខ្លួនរួចរាល់ហើយក្នុងឆក់យក Pogba ពីក្លឹប Manchester United

11662

យោងតាមការសែត The Sun បានឲ្យដឹងថាក្លឹបយក្សរបស់បារាំង Paris Saint-Germain ត្រៀមខ្លួនរួចរាល់ហើយក្នុងការដណ្ដើមយកកីឡាករ Paul Pogba ពីក្រុមជើងខ្លាំងនៃក្របខ័ណ្ឌលីគកំពូលអង់គ្លេស ( Premier League ) ក្លឹបបីសាចក្រហម Manchester United  ។

Image result for Paul Pogba

Paul Pogba ចង់ចាកចេញពីក្លឹបបីសាចក្រហមក្រោយពីបន្តការខ្វែងគំនិតគ្នាជាមួយអ្នកចាត់ការទូទៅលោក Jose Mourinho ទោះបីជាគាត់អាចនឹងមានឆន្ទៈបន្តស្នាក់នៅជាមួយក្លឹបបន្តទៀត ប្រសិនបើអ្នកចាត់ការសញ្ជាតិព័ទុយហ្គាល់រូបនេះត្រូវបានគេបណ្ដេញចេញក៏ដោយ ។

Image result for Paul Pogba

ម្ចាស់ជើងឯកលីកកំពូលបារាំង ( Ligue 1 ) Paris Saint-Germain ជឿជាក់ថាពួកគេនឹងចៀសផុតពីការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុពីសំណាក់សហព័ន្ធកីឡាបាល់ទាត់បារាំង ខណះពួកគេក៏បានពិភាក្សាជាមួយភ្នាក់ងាររបស់អតីតខ្សែបម្រើរបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Pogba លោក Mino Raiola រួចហើយ ហើយគាត់ជឿជាក់ថាកីឡាករដែលលើកពាន World Cup រូបនេះនឹងចាកចេញពីទឹកដីអង់គ្លេសទៅចូលរួមជាមួយពួកគេនាខែមករាខាងមុខនេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី