Liverpool ប្រជែងមិនឈ្នះ Real សម្រាប់ការចុះហត្ថលេខាលើ Mbappe ព្រោះឥទ្ធិពល Ronaldo

37821

តម្លៃខ្លួន Kylian Mbappe បានកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីបំបាក់ Barcelona នៅក្នុងក្របខណ្ឌ Champions League ហើយខណៈដែល Real Madrid បានកោតសរសើរជាយូរមកហើយពីបុរសបារាំង ស្របពេល Liverpool បានលេចមុខជាអ្នកប្រជែងថ្មីដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ។
កុងត្រារបស់ Mbappe ជាមួយ Paris Saint-Germain មានសុពលភាពដល់ឆ្នាំ ២០២២ ហើយក្លឹបបារាំងបានកំណត់តម្លៃខ្លួន ២០០ លានអឺរ៉ូសម្រាប់ការផ្ទេរតារាវ័យក្មេងរូបនេះ ប្រសិនបើគាត់សម្រេចចិត្តមិនចុះកុងត្រាថ្មី។ យោងតាមការចុះផ្សាយរបស់ Daily Mail បានឱ្យដឹងថា Liverpool គឺជាគូប្រជែងដ៏សំខាន់របស់ Real Madrid ក្នុងការចុះហត្ថលេខាលើ Mbappe ហើយអាចបំពេញតម្រូវការហិរញ្ញវត្ថុរបស់គាត់បានយ៉ាងល្អបំផុត។ ទោះយ៉ាងណាអធិរាជស មានសន្លឹកអាត់នៅក្នុងដៃអាវរបស់ពួកគេ ពោលគឺ Cristiano Ronaldo ។
ទឹកប្រាក់ដែលត្រូវការក្នុងការចុះហត្ថលេខាលើ Mbappe ធ្វើឱ្យ Real Madrid ស្ថិតក្នុងគុណវិបត្តិយ៉ាងខ្លាំង ហើយមានសេចក្តីរាយការណ៍ថា លោក Florentino Perez នឹងព្យាយាមនិងល្បួងខ្សែប្រយុទ្ធរូបនេះជាមួយនឹងការសន្យាផ្ដល់ជូនអាវលេខ ៧ របស់ Cristiano Ronaldo ដែលបច្ចុប្បន្នជារបស់កីឡាករប៊ែលហ្ស៊ិក Eden Hazard។
វាត្រូវបានគេដឹងច្បាស់ថា Mbappe គឺជាអ្នកកោតសរសើរយ៉ាងខ្លាំងរបស់ Cristiano ហើយលោក Florentino សង្ឃឹមថា ការទាញអារម្មណ៍ពីការដើរតាមគន្លងនិមិត្តរូបរបស់គាត់នឹងផ្តល់ឱ្យ Real Madrid នូវឱកាសខ្ពស់ជាងគូប្រជែងរបស់ពួកគេ។ នៅពេលដែល Mbappe មានអាយុទើបតែ ១២ ឆ្នាំ គាត់បានបំពេញក្តីសុបិនចង់ជួប Cristiano នៅឯ Valdebebas ហើយចាប់តាំងពីពេលនោះមកគាត់មានបំណងចង់លេងឱ្យ Real Madrid បាត់ទៅហើយ៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី