ភ្នាក់ងារ៖ Bale នៅតែស្រឡាញ់ Real Madrid នៅតែចិញ្ចឹមចិត្តចង់ទៅវិញ តែ Zidane រារាំង

11958

យោងតាមភ្នាក់ងាររបស់គាត់បានឱ្យដឹងថា Gareth Bale នៅតែស្រលាញ់ Real Madrid ជាមួយនឹងការវិលត្រឡប់ទៅកាន់ Santiago Bernabeu មិនមានបញ្ហាអ្វីសម្រាប់កីឡាករវែលរូបនេះទេ។
កំពូលភ្នាក់ងារលោក Jonathan Barnett បានប្រាប់ Goal ថា៖ “គាត់នៅតែស្រឡាញ់ម៉ាឌ្រីដ។ គាត់មិនមានបញ្ហាជាមួយក្លឹបទេ វាជាក្លឹបដ៏អស្ចារ្យ។ វាមិនមែនជាបញ្ហាទេ (សម្រាប់គាត់ក្នុងការវិលត្រឡប់ទៅវិញ)”។
ភ្នាក់ងារ Bale ខាងលើបន្តទៀតថា៖ “ពួកគេគ្រាន់តែត្រូវសម្រេចចិត្តថា តើពួកគេត្រូវការគាត់ត្រឡប់មកវិញទេ ប្រសិនបើគាត់អាចលេងឱ្យម៉ាឌ្រីដ និងអ្វីៗទាំងអស់។ ខ្ញុំគិតថាអ្នកត្រូវតែសួរលោក Zidane ប្រសិនបើលោកចង់បានគាត់ តែខ្ញុំមិនគិតដូច្នេះទេ”៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី