ចុម! Man Utd គ្រោងបោះបង់ចោលអ្នកចាំទីរបស់ខ្លួនចំនួន ៤រូប នៅចុងរដូវកាលនេះ

19543

សារព័ត៌មាន Manchester Evening News បានរាយការណ៍ថា ក្រុមបិសាចក្រហម Manchester United នឹងចាត់ចែងអ្នកចាំទីរបស់ពួកគេនៅរដូវក្តៅ ដោយមានអ្នកចាំទីចំនួន ៤ រូបអាចនឹងត្រូវអនុញ្ញាតឱ្យចាកចេញ។
Sergio Romero និង Joel Pereira អ្នកទាំងពីរនឹងត្រូវអនុញ្ញាតឱ្យចាកចេញ ខណៈ Man United មិនមានចេតនាបន្តកុងត្រារយៈពេល ១ ឆ្នាំលើកិច្ចព្រមព្រៀងរបស់កីឡាករ ២រូបនេះនោះទេ ព្រោះពួកគេលែងមាននៅក្នុងគម្រោងរបស់លោក Ole Gunnar Solskjaer ទៀតហើយ។
ជាមួយគ្នានេះ អ្នកចាំទីជើងចាស់ Lee Grant ដែលបច្ចុប្បន្នជាជម្រើសទី ៣ នៅពីក្រោយអ្នកចាំទីដៃទី១ David De Gea និង Dean Henderson ក៏នឹងត្រូវបានបញ្ចូនចេញផងដែរ ខណៈអ្នកចាំទី U23 Paul Woolston ជាអ្នកចាំទី៤ ដែលក្រុម Manchester United ត្រូវបញ្ចេញចោលនៅចុងបញ្ចប់រដូវកាលនេះ៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី