បែកធ្លាយព័ត៌មានឥល្ហែ តែ Man City ចេញមកនិយាយថា ខ្លួនអត់ដឹងអីផងរឿងចង់បាន Messi

10515

Manchester City និយាយថា ពួកគេមិនបានផ្តល់សំណើរណាមួយដល់ Lionel Messi នោះទេ ខណៈកុងត្រារបស់ខ្សែប្រយុទ្ធក្រុម Barcelona រូបនេះនឹងផុតសុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ។
កំពូលតារាឆ្នើមរបស់អាហ្សង់ទីនមានសេរីភាពក្នុងការចរចាជាមួយក្លឹបដទៃផ្សេងទៀត ដែលមិនមែនជាក្លិបនៅអេស្ប៉ាញ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមកំពូលៗជាច្រើនក្នុងទ្វីបអឺរ៉ុប ខណៈដែលក្រុមកំពូលតារាងនៃលីគកំពូលអង់គ្លេស Man City និងក្រុមកំពូលតារាង Ligue 1 Paris Saint-Germain ត្រូវបានគេមើលឃើញថាជាបេក្ខភាពឈានមុខគេ។
វាត្រូវបានគេរាយការណ៍ថា ក្រុមកំពូលតារាងក្របខណ្ឌ Premier League បានធ្វើការស្នើសុំចុះហត្ថលេខាលើ Messi ប៉ុន្តែអ្នកនាំពាក្យក្លឹបបានប្រាប់ដល់វែបសាយ Goal ថា ពាក្យចចាមអារាមនេះមិនមែនជាការពិតទេ ហើយគ្មានការជជែកណាមួយឡើយ។ City ត្រូវបានផ្សារភ្ជាប់ជាយូរមកហើយជាមួយនឹងការផ្លាស់ប្តូរសម្រាប់ម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាល ដោយមួយផ្នែកដោយសារតែឱកាសធ្វើការជាមួយអតីតគ្រូបង្វឹករបស់គាត់គឺលោក Pep Guardiola ។
ក្រុមមេឃខៀវ Manchester City គឺជាក្លឹបមួយក្នុងចំណោមក្លឹបមួយចំនួនដែលអាចមានលទ្ធភាពផ្ដល់ប្រាក់ខែដ៏ខ្ពស់របស់ Messi ហើយមានសេចក្តីរាយការណ៍ថា កិច្ចព្រមព្រៀងនោះក៏អាចអនុញ្ញាតឱ្យគាត់លេងសម្រាប់ក្រុមផ្សេងទៀតនៅក្នុង City Football Group រួមទាំងក្លិប New York City FC ផងដែរ៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី