ក្រុមបិសាចក្រហម Manchester United កំពុងរៀបចំផែនការសម្រាប់អ្នកចាំទី Gianluigi Donnarumma របស់ក្រុម AC Milan – នេះបើយោងតាម Fichajes ។
បិសាចក្រហមរបស់លោក Ole Gunnar Solskjaer កំពុងសំឡឹងមើលអ្នកចាំទីអ៊ីតាលីវ័យ ២២ ឆ្នាំរូបនេះជាអ្នកជំនួសសក្តានុពលក្នុងការទៅជំនួសតំណែងអ្នកចាំទីអេស្ប៉ាញដៃស្អិត David de Gea ដែលមានពាក្យចចាមអារាមផ្ទេរចាកចេញពីទឹកដី Old Trafford នារដូវក្តៅនេះ។
Donnarumma ដែលធ្លាប់មានទំនាក់ទំនងជាមួយក្រុម Juventus, Bayern Munich និង Paris Saint-Germain អាចនឹងត្រូវបានផ្ទេរដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ជាមួយ AC Milan នឹងផុតកំណត់នៅខែមិថុនា៕
ដោយ៖ វិទូ