Tottenham Hotspur គឺជាក្លឹបថ្មីមួយផ្សេងទៀតដែលចង់ចុះហត្ថលេខាជាមួយ Adrien Rabiot

33862
  • ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គឺជាក្លឹបថ្មីមួយផ្សេងទៀតដែលចូលរួមក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Adrien Rabiot នៅក្នុងខែមករា នេះបើយោងតាមការសែត The Mirror ។

    Related image

    ក្លឹប Paris Saint-Germain តែងតែព្យាយាមផ្ដល់កិច្ចសន្យាជាច្រើន ប៉ុន្តែត្រូវបានច្រានចោលដោយខ្សែបម្រើរូបនេះ ខណះកីឡាករសញ្ជាតិបារាំងរូបនេះនឹងត្រូវផុតកុងត្រាជាមួយក្លឹបនៅរដូវក្តៅនេះ ។ មានក្លឹបជាច្រើនរួមទាំងក្លឹបអ្នកមានបុណ្យ FC Barcelona និងហងក្រហម Liverpool ត្រូវបានគេរាយការណ៍ថាសុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍ចង់នាំយក Adrien Rabiot នៅពេលទីផ្សាដោះដូរកីឡាករបើកនាពេលខែមករាខាងមុខនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី