បេក្ខភាពប្រធានក្លិបថ្មី Barca ធានាបើលោកជាប់ឆ្នោត នឹងផ្តល់ជូន Messi នូវកិច្ចសន្យាពេញ១ជីវិត

10256

លោក Victor Font និយាយថា Leo Messi សមនឹងឈ្នះ World Cup ។ បេក្ខភាពប្រធានក្លិប Barcelona រូបនេះ ក៏បានបញ្ជាក់ពីចេតនារបស់ក្រុមលោកក្នុងការផ្តល់ជូន Messi នូវកិច្ចព្រមព្រៀងមួយពេញមួយជីវិត។
លោក Victor Font បានប្រាប់ RadiogacetaRNE ថា៖ “គំនិតរបស់ក្រុមរបស់យើង គឺផ្តល់ជូនកុងត្រាមួយជីវិតជាមួយ Lionel Messi”។
បេក្ខភាពប្រធានក្លិបរូបនេះក៏បានបើកចំហរថា តើអ្នកណាដែលគាត់នឹងគាំទ្រនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោក World Cup រវាងអេស្ប៉ាញឬអាហ្សង់ទីន? លោកឆ្លើយថា៖ “ខ្ញុំទៅជាមួយអាហ្សង់ទីន។ Messi គឺជាកីឡាករល្អបំផុតនៅលើពិភពលោក ហើយសមនឹងទទួលបានជ័យជំនះក្នុងការប្រកួត World Cup” ។
មុននេះ បេក្ខភាពផ្សេងទៀតរួមទាំងលោក Joan Laporta និង Toni Freixa បានបញ្ជាក់ថា ភារកិច្ចអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពរបស់ពួកគេ គឺការពង្រីកកិច្ចព្រមព្រៀងរបស់ Leo Messi ។ កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ម្ចាស់ពាន Ballon D’or ៦សម័យកាលរូបនេះ នឹងត្រូវផុតកំណត់នៅខែកក្កដាឆ្នាំ២០២១៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី