ខូចអនាគតអស់! វីរបុរសបារាំង៖ កំហុសធំបំផុតរបស់ Griezmann គឺផ្លាស់ទៅ Barcelona

14252

Jeremy Mathieu ជឿជាក់ថា Antoine Griezmann មានកំហុសក្នុងការចាកចេញពី Atletico Madrid ដើម្បីចូលរួមជាមួយ Barcelona ។
Griezmann បានផ្លាស់ទៅ Barca នៅរដូវក្តៅឆ្នាំ ២០១៩ ក្នុងតម្លៃផ្ទេរ ១២០លានអឺរ៉ូ ប៉ុន្តែចាប់តាំងពីពេលនោះមកខ្សែប្រយុទ្ធបារាំងវ័យ ២៩ឆ្នាំរូបនេះបានព្យាយាមបង្ហាញទម្រង់ល្អបំផុតដែលគាត់បានធ្វើនៅ Atletico Madrid ក្នុងនាមជាកីឡាករសំខាន់បំផុតនៅក្នុងក្រុម។
គាត់មានទម្រង់លេងល្អគួរសមនៅក្នុងយុទ្ធនាការបច្ចុប្បន្ន ប៉ុន្តែ Barca ទាំងមូលកំពុងតស៊ូប្រជែងជើងឯកនៃក្របខណ្ឌ Laliga នារដូវកាលនេះ បើទោះបីជាពួកគេស្ថិតក្នុងពេលវេលាអាក្រក់បំផុតយ៉ាងណាក្ដី ខណៈលោក Mathieu មានអារម្មណ៍ថាវាជាកំហុសមួយសម្រាប់មិត្តបារាំងរបស់គាត់ក្នុងការប្តូរចេញពី Wanda Metropolitano ទៅលេងនៅ Camp Nou ។
អតីតកីឡាករ Barcelona លោក Mathieu បានប្រាប់ RAC1 ថា៖ “Griezmann មិនស្ថិតក្នុងកម្រិត Atletico ឡើយ។ តាមគំនិតខ្ញុំ វាជាកំហុសមួយដែលគាត់បានមក Barcelona។ នៅឯ Atletico គាត់គឺជាផ្នែកដ៏សំខាន់មួយ ហើយខ្ញុំមិនដឹងថា តើគាត់មានសារសំខាន់នៅ Barcelona ឬយ៉ាងណាទេ”៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី