ពិបាករកទិញខ្សែប្រយុទ្ធពេក PSG ងាកមករក Bellerin ដែលជាខ្សែការពារ Arsenal វិញ

9553

សារព័ត៌មាន CBS បានរាយការណ៍ថា Hector Bellerin ទំនងជានឹងចាកចេញពីក្រុម Arsenal នៅរដូវក្តៅនេះ ដោយ Paris Paris-Germain ជាគោលដៅឈានមុខគេសម្រាប់ខ្សែការពារស្លាបស្តាំដើម្បីផ្លាស់ចេញពីប្រទេសអង់គ្លេស។
PSG បានតាមប្រមាញ់កីឡាករអេស្បាញម្ដងរួចមកហើយកាលពីឆ្នាំ ២០២០ រហូតដល់អ្នកចាត់ការលោក Mikel Arteta ជួយបញ្ចុះបញ្ចូលឱ្យគាត់ស្នាក់នៅជាមួយក្រុមកាំភ្លើងធំមួយរដូវកាលទៀត។ គ្រូបង្វឹកលោក Arteta ប្រហែលជាមិនមានសំណាងទេនៅពេលនេះ ខណៈក្លឹបកំពូលៗដូចជា Barcelona និងក្លឹបនៅ Serie A ជាច្រើនបានចាប់អារម្មណ៍លើខ្សែការពារល្បឿនលឿនរូបនេះ។
ក្រុម Arsenal ត្រូវបានគេរាយការណ៍ថា ធ្លាប់ទទួលបានសំណើររហូតដល់ ២៨,៨ លានអឺរ៉ូ (៣៥ លានដុល្លារ) សម្រាប់ការនាំយក Bellerin ចេញពីទឹកដី Emirates កាលពី ៦ ខែមុន ប៉ុន្តែត្រូវបានច្រានចោល៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី