ទោះដៃស្អិតដូចតុកកែ តែ Scholes ថា De Gea ជាបញ្ហាសម្រាប់ Man Utd គួរសារ៉េចេញទៅ

10515

លោក Paul Scholes បាននិយាយថា David de Gea បានក្លាយជាបញ្ហាពិតប្រាកដមួយសម្រាប់ក្រុម Manchester United។
ជ័យជម្នះ ៣-១ លើក្រុម Newcastle បានធានាថា ក្រុមបុរសមកពី Old Trafford នៅតែជាគូប្រជែងជិតបំផុតរបស់ក្រុម Manchester City ក្នុងការប្រកួតដណ្តើមជើងឯក Premier League ។ ទោះយ៉ាងណា ពួកគេមិនអាចរក្សាសំណាញ់ទីជាថ្មីបានទេ ធ្វើឱ្យមានសំណួរត្រូវបានសួរជាច្រើនអំពីអនាគតអ្នកចាំទីសញ្ជាតិអេស្ប៉ាញ De Gea។
វីរបុរសបិសាចក្រហមលោក Scholes បាននិយាយប្រាប់ BT Sport អំពី De Gea ថា៖ “មែនហើយ (កំណត់ត្រា Clean Sheet) មិនទាន់ល្អគ្រប់គ្រាន់ទេ។ យើងបាននិយាយវាមុនការប្រកួត ខ្ញុំគិតថានោះគឺជាចំណុចខ្សោយបំផុតក្នុងក្រុមនេះ”។
លោកលើកឡើងទៀតថា៖ “David ជាថ្មីម្ដងទៀត វាពិតជាបញ្ហាមែនទែន វាបានក្លាយជាបញ្ហាពិត ដោយមានទំនុកចិត្តលើអ្នកចាំទីរបស់អ្នក និងបាល់ជ្រុងខ្លី។ United មានមួយចេញសម្រាប់ពីរឬបីបាល់ជ្រុង នេះគឺជាកន្លែងដែល David បង្កម្តងទៀត តើអ្នកអាចចាប់បានទេ? គាត់ដាល់វាចូលទៅក្នុងតំបន់គ្រោះថ្នាក់”៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី