Dani Carvajal គឺជាកីឡាករថ្មីម្នាក់ទៀតរបស់ក្លឹប Real Madrid ដែលកំពុងរងរបួស

33418
  • ក្លឹបអធិរាជស Real Madrid បានរីករាយជាមួយនឹងការគ្មានកីឡាកររូបណារបួសក្នុងចំនួនពីរបីសប្តាហ៍ដំបូងនៃរដូវកាលថ្មី ប៉ុន្តែក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះក្លឹបយក្សរបស់អេស្ប៉ាញមួយនេះបានជួបវិបត្តកីឡាកររងបួសជាបន្តបន្ទាប់ហើយខ្សែការពារ Dani Carvajal ក៏គឺជាកីឡាករចុងក្រោយបំផុតដែលបានទទួលរងរបួស ។

    Image result for Dani Carvajal

    ខ្សែការពារស្លាបស្តាំសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានគេប្ដូរចេញនៅនាទីទី ៤២ នៃការប្រកួតរបស់ក្លឹប Real Madrid ជាមួយក្លឹប CSKA Moscow ក្នុងក្របខ័ណ្ឌ Champion League ដែលត្រូវបានជំនួសដោយកីឡាករ Alvaro Odriozola ។ របួសរបស់ Carvajal ហាក់ដូចជាមិនធ្ងន់ធ្ងរប៉ុណ្ណោះទេ ហើយវានឹងត្រូវការចាំមើលលទ្ធផលនៃការពិនិត្យរបស់គ្រូពេទ្យសិន ។

    Image result for Dani Carvajal

    Carvajal បានរងរបួសម្ដងរួចទៅហើយកាលសប្ដាហ៍មុនដែលជាហេតុធ្វើឱ្យគាត់ខកខានការប្រកួតចុងក្រោយក្នុងក្របខ័ណ្ឌ LaLiga Santander ទល់នឹងក្លឹប Espanyol ។ ខណះកីឡាករផ្សេងទៀតដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងបញ្ជីរបួសគឺមានខ្សែការពារស្លាបឆ្វេង Marcelo និងខ្សែបម្រើ Isco ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី